• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧


ឧត្តមសេនីយ៍ឯកបម្រុង Bui Van Nam អនុរដ្ឋមន្រ្តីក្រសួងនគរបាល និងជាប្រធានអនុគណៈកម្មាធិការសុខាភិបាលនិងសន្តិសុខអាស៊ានឆ្នាំ ២០២០ អញ្ជើញថ្លែងក្នុងពិធី
 

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក បម្រុង Bui Van Nam អនុរដ្ឋមន្រ្តីក្រសួងនគរបាល និងជាប្រធានអនុគណៈកម្មាធិការ សុខាភិបាលនិងសន្តិសុខអាស៊ានឆ្នាំ ២០២០ បានចុះត្រួតពិនិត្យនិងការងារត្រៀមរៀបចំ កិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។

លោកអនុរដ្ឋមន្រ្តី Bui Van Nam បានស្នើថា ទីភ្នាក់ងារនិងអង្គភាពដែលជាសមាជិកនៃអនុគណៈកម្មាធិការ ត្រូវធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ក៏ដូចជាក្តាប់ជាប់នូវព័ត៌មាននិងស្ថានភាពជាក់ស្តែង ព្រមទាំងបែងចែកទំនួលខុសត្រូវសម្រាប់អង្គភាពនិងបុគ្គលនីមួយៗ ក្នុងការស្វែងរក ការឆ្លើយតប និងការដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើង។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ១២-១៥ ខែវិច្ឆិកា។ នេះគឺជាព្រឹត្តិការណ៍នយោបាយនិងកិច្ចការបរទេសដ៏សំខាន់បំផុតដែលមានអត្ថន័យពិសេស ដោយបញ្ចប់ឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀត ណាម។ ដូច្នេះ តម្រូវការនិងភារកិច្ចនានាដើម្បីធានាបានកម្រិតខ្ពស់បំផុតនូវសន្តិសុខនិងសុវត្ថិភាពដាច់ ខាតសម្រាប់កិច្ចប្រជុំកំពូលនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top