• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសហព័ន្ធរុស្ស៊ីនិងប្រទេសដទៃទៀតពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល

តបតាមសេចក្ដីអញ្ជើញរបស់ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីនោះ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងវេទិកា “ សប្តាហ៍ថាមពលរុស្ស៊ី” លើកទី ៤ ក្រោមប្រធានបទ“ ថាមពលពិភពលោក៖ ការផ្ទេរប្តូរ ដើម្បីអភិវឌ្ឍន៍” ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២១តាមទម្រង់ថតវីដេអូ។
 

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh (រូបថត៖ VOV)


អញ្ជើញថ្លែងមតិនៅវេទិកានេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សហព័ន្ធរុស្ស៊ីចំពោះផ្នែកថាមពលសកលលោក ដោយបានជួយរក្សាស្ថិរភាព និងតុល្យភាពទីផ្សារថាមពលអន្តរជាតិ។ លោកនាយករដ្ឋមន្រ្តីមានជំនឿជាក់ថា រាល់គំនិតផ្ដូចផ្ដើមរបស់រុស្ស៊ីលើវិស័យថាមពល ក្នុងនោះមានវេទិកាសប្តាហ៍ថាមពលរុស្ស៊ីលើកនេះ បាននិងកំពុងបន្តរួមចំណែកបង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស និងកិច្ចសហប្រតិបត្តិការរដ្ឋ - ឯកជនក្នុងការអភិវឌ្ឍន៍ថាមពលប្រកបដោយប្រសិទ្ធភាព ចីរភាព ដើម្បីផលប្រយោជន៍រួមរបស់បណ្ដាប្រទេស និងមនុស្សជាតិ។

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ នាបច្ចុប្បន្នវៀតណាមកំពុងកសាងផែនការអភិវឌ្ឍន៍អគ្គិសនីថ្នាក់ជាតិដំណាក់កាលឆ្នាំ ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក្នុងនោះបានតម្រង់ទិសដៅការរៀបចំរចនាសម្ព័ន្ធប្រភពថាមពលរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់៖ “នាបច្ចុប្បន្ន វៀតណាមកំពុងបន្តសុក្រិតរបៀបរបប គោលនយោបាយច្បាប់ជួយឧបត្ថម្ភផ្នែកថាមពលអភិវឌ្ឍន៍ឲ្យបានសមស្របនឹងនិន្នាការអន្តរជាតិ បន្សាំនឹងការប្រែប្រួលអាកាសធាតុ និងពង្រីកសក្តានុពលខុសប្លែកគ្នា ឱកាសលេចធ្លោ និងប្រៀបប្រកួតប្រជែងរបស់វៀតណាម។ យើងខ្ញុំបានលើកទឹកចិត្តចំពោះយន្តការសហប្រតិបត្តិការរដ្ឋ - ឯកជន; បន្តជួយសម្រួលដល់វិនិយោគិន សហគ្រាស ដែលមានបទពិសោធន៍ បច្ចេកវិទ្យាជឿនលឿន របស់សហព័ន្ធរុស្ស៊ីនិង ប្រទេសដទៃទៀតបោះទុនវិនិយោគ ធ្វើអាជីវកម្មលើវិស័យថាមពល ជាពិសេសគឺថាមពលកកើតឡើងវិញ នៅវៀតណាម ដែលជាទីផ្សារមួយនៅមានសក្តានុពលអភិវឌ្ឍន៍ជាច្រើន។ វៀតណាមគោរព ហើយត្រៀមខ្លួនជាស្រេចរួមជាមួយរុស្ស៊ីនិងប្រទេសដទៃទៀតពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ព្រមទាំងមានគោលបំណងថា និងទទួលបានការជួយឧបត្ថម្ភអំពីហិរញ្ញវត្ថុ បច្ចេកវិទ្យា អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញការសម្រេចរាល់គោលដៅរបស់ខ្លួនយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាពជាង ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ចំណងមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព វិបុលភាពរបស់មនុស្សជាតិទាំងមូលផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top