• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតាំងបេក្ខជនចូលរួមគណៈកម្មាធិការច្បាប់អន្តរជាតិឡើងវិញ

កាលពីឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតបានក្លាយទៅជាជនវៀតណាមដើមដំបូង ដែលជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការច្បាប់អន្តរជាតិ។ ក្នុងអាណត្តិ២០១៧-២០២២ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao តែងតែពង្រីកតួនាទីរបស់ខ្លួនក្នុង ការជំរុញលទ្ធផលស្រាវជ្រាវនានារបស់ ILC ហើយចូលរួមថ្លែងមតិនិងពិភាក្សាយ៉ាង សកម្មលើប្រធានបទនានារបស់ ILC ផងដែរ។

លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao។
(រូបថត៖ VNA)



នាពេលថ្មីៗនេះ ស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូយ៉ក់និងទីក្រុងហ្សឺណែវបានផ្ញើរកំណត់ទូតដល់អ.ស.បនិងប្រទេសនានា ដើម្បីជូនដំណឹងពីការឈរឈ្មោះរបស់លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ចូលគណៈកម្មាធិការច្បាប់អន្តរជាតិ (ILC) អាណត្តិ ២០២៣-២០២៧។

កាលពីឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតបានក្លាយទៅជាជនវៀតណាមដើមដំបូង ដែលជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការច្បាប់អន្តរជាតិ។ ក្នុងអាណត្តិ២០១៧-២០២២ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao តែងតែពង្រីកតួនាទីរបស់ខ្លួនក្នុង ការជំរុញលទ្ធផលស្រាវជ្រាវនានារបស់ ILC ហើយចូលរួមថ្លែងមតិនិងពិភាក្សាយ៉ាង សកម្មលើប្រធានបទនានារបស់ ILC ផងដែរ។

ដោយទទួលបានទំនុកទុកចិត្ត លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao បន្ត ត្រូវបានឧទ្ទេសនាមជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនទាំង១០រូបនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឈរឈ្មោះចូលរួមគណៈ កម្មាធិការច្បាប់អន្តរជាតិសម្រាប់អាណត្តិ២០២៣-២០២៧។ ការបោះឆ្នោត ILC គ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ២០២១នៅទីក្រុងញូយ៉ក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង

ពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ជាក់ពីសារៈសំខាន់ដែលបក្សនិងរដ្ឋវៀតណាមចំពោះពហុភាគីនិយម និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ។

Top