• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឈានឡើងក្លាយទៅជាទីផ្សារវិនិយោគគួរឲ្យទាក់ទាញនៅទ្វីបអាស៊ី

វៀតណាមបានវ៉ាដាច់ប្រទេសផ្សេងមួយចំនួនដូចជាឥណ្ឌានិងចិន ដើម្បីក្លាយទៅជាគោលដៅនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) គួរឲ្យទាក់ទាញនៅទ្វីបអាស៊ី។

កម្មការិនីធ្វើការនៅក្នុងរោងចក្រក្រុមហ៊ុន Samsung Electronics Vietnam នៅមណ្ឌលឧស្សាហកម្ម Yen Binh ខេត្ត Thai Nguyen។ (រូបថត៖ TTXVN)



នេះបើតាមការវាយតម្លៃរបស់ផ្នែកវិភាគព័ត៌ មាន (EIU) ចំណុះទស្សនាវដ្ដី The Economist (អង់គ្លេស) នៅក្នុងរបាយ ការណ៍ដែលត្រូវបានបង្ហោះលើគេហទំព័រ eurasiantimes.com កាលពីថ្ងៃ ទី១៤ មករា។
យោងតាមរបាយការណ៍របស់ EIU បានឲ្យដឹងថា កត្តានានាដែលជួយ វៀតណាមមានកម្លាំងទាក់ទាញច្រើនជាងប្រទេសផ្សេងៗនោះ គឺគោល នយោបាយលើកទឹកចិត្តសហគ្រាសអន្តរជាតិបង្កើតអង្គភាពផលិតកម្ម បច្ចេកវិទ្យាខ្ពស់ កម្លាំងពលករដោយមានតម្លៃថោក និងការចូលរួមកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកាន់តែច្រើន។
របាយការណ៍នេះក៏បានចង្អុលបង្ហាញថា ឧត្តមភាពរបស់វៀតណាមនោះគឺការកែសម្រួលគោលនយោបាយឲ្យបានបត់បែនតាមស្ថានភាពជាក់ស្ដែង។ ក្រៅពីនោះ ស្ថិរភាពនយោបាយ-សង្គមនិងរចនាសម្ព័ន្ធចំនួនប្រជាជនក៏បានជួយវៀតណាមទទួលបានទំនុកចិត្តរបស់វិនិយោគិនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top