• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឆ្លើយតបទៅនឹងតំរូវការនៃការធ្វើតេស្ត COVID – 19

វៀតណាមបានឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើតេស្ត COVID – 19។ នាបច្ចុប្បន្ននេះ វៀតណាមមានបន្ទប់ធ្វើតេស្តចំនួន ១១១ កន្លែង ដែលមានសមត្ថភាពពេញលេញ ក្នុងការធ្វើតេស្ត COVID – 19 ដោយបច្ចេកទេស Realtime RT- PCR។

ទីក្រុងហាណូយបានរៀបចំការធ្វើតេស្តរហ័សសំរាប់បុគ្គលិកនិងពាណិជ្ជករជាង ២០០ នាក់នៅផ្សារលក់ដុំមួយកម្លែង (ប្រភព៖ VNA)


នាថ្ងៃទី ២០ ខែមេសា បានប្រព្រឹត្តិទៅកិច្ចប្រជុំនៃគណកម្មធិការជាតិដឹកនាំការប្រយុទ្ធ ប្រឆាំង COVID – 19។ យោងតាមព័ត៌មាននៃកិច្ចប្រជុំនេះបានឲ្យដឹងថា៖ វៀត ណាមបានឆ្លើយតបទៅនឹងតំរូវការនៃការធ្វើតេស្ត COVID – 19។ នាបច្ចុប្បន្ននេះ វៀតណាមមានបន្ទប់ធ្វើតេស្តចំនួន ១១១ កន្លែង ដែលមានសមត្ថភាពពេញលេញ ក្នុងការធ្វើតេស្ត COVID – 19 ដោយបច្ចេកទេស Realtime RT- PCR។ ក្នុងនោះមានបន្ទប់ចំនួន ៣៩ ដែលអាចរកឃើញជំងឺ COVID – 19 យ៉ាងច្បាស់ រួមមាន៖ មូលដ្ឋានសុខភិបាលថ្នាក់មជ្ឈឹមនិងមន្ទីពេទ្យនានាចំនួន ២២ កន្លែង  មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺចំនួន ១៤ កន្លែង និងអង្គភាពក្រៅវិស័យសុខាភិបាលចំនួន ៣ កន្លែង។
 

អញ្ជើញថ្លែងបិទកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងជំងឺ COVID – 19 បានស្នើឲ្យក្រសួង ស្ថាប័នទាក់ទិននានាពិនិត្យ និងបំពេញបន្ថែមនូវការណែនាំលើវិធានការណ៍ ដើម្បីធានាសុវត្ថិភាពក្នុងកាប្រយុទ្ធប្រឆាំង COVID – 19 នៅតាមសាលារៀននានា។ លើសពីនេះទៀត ត្រូវតែមានការណែនាំជាក់លាក់ស្តីពីដំណើរការធានាសុវត្ថិភាពក្នុងការធ្វើដំណើរលើយានយន្ត និងមានសុវត្ថិភាពក្នុងសេវាកម្មម្ហូបអាហារ ក៏ដូចជាសុវត្ថិភាពនៅកន្លែងធ្វើការផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top