• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វណ្ណកម្មឆ្នើមចំនួន ១០៥ នឹងត្រូវបានលើកតម្កើងក្នុងពិធីប្រគល់រង្វាន់ការសែត ជាតិឆ្នាំ២០១៧

នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រធានសមាគមអ្នកកាសែត វៀតណាម និង ជាប្រធានក្រុមប្រឹក្សាមេប្រយោគនៃរង្វាន់ការសែតជាតិឆ្នាំ ២០១៧ អ្នកកាសែត Thuan Huu បានអះអាងថា ក្រុមប្រឹក្សាមេប្រយោគបានជ្រើសរើសវណ្ណកម្មដ៏ល្អបំផុតចំនួន ១០៥ ក្នុងចំណោមនៃវណ្ណកម្មដែលមាន វត្តមានក្នុងវគ្គផ្តាច់ព្រ័ត្រពិធីនេះ ក្នុងនោះ មានរង្វាន់ A មានចំនួន ៨ រង្វាន់ B មានចំនួន ២៥ និងរង្វាន់ C មានចំនួន ៤៣ ។

 វណ្ណកម្មឆ្នើមចំនួន ១០៥ នឹងត្រូវបានលើកតម្កើងក្នុងពិធីប្រគល់រង្វាន់ការសែត ជាតិឆ្នាំ២០១៧

វណ្ណកម្មទាំងនេះបានធានាភាពត្រឹមត្រូវអំពីខ្លឹមសារ កំណត់ទិសដៅអំពីសត្តិអារម្មណ៍ នយោបាយនិងមានជំ​នាញ​វិជ្ជាជីវៈគួរឲ្យកត់សម្គាល់។ រង្វាន់កាសែតជាតិ ឆ្នាំ២០១៧ មានការចួលរួមពីអង្គភាព សមាគមចំនួន ១១៨ និង បុគ្គលចំនួន ៣៧ នាក់ ។ ជាពិសេសក្នុងឆ្នាំនេះ មានសមាគមផ្នែក កាសែត ខេត្ត និងក្រុងទាំង ៦៣ នៅទូទាំងប្រទេស ក៏ចូលរួមកម្មវិធី។ ពិធីប្រគល់រង្វាន់កាសែតជាតិឆ្នាំ ២០១៧ នឹងប្រារព្ធឡើងក្នុងឱកាសរំលឹក ទិវាកាសែតបដិវត្តន៍វៀតណាមឆ្នាំ២០១៨ (ថ្ងៃទី២១ មិថុនា)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top