• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Nguyen Xuan Phuc បានអញ្ជើញទៅដល់ហ្វីលីពីន ចាប់ផ្ដើមចូលរួម អាស៊ាន-៣១


លោក Nguyen Xuan Phuc បានអញ្ជើញទៅដល់ហ្វីលីពីន ចាប់ផ្ដើមចូលរួម អាស៊ាន-៣១

នាល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូបានអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិ Clark Pampanga ហ្វីលីពីន ចាប់ផ្ដើមដំណើរទស្សនកិច្ចចូលរួមសន្និសីទ​ជាន់ខ្ពស់អាស៊ានលើកទី ៣១ (អាស៊ាន - ៣១) និងសន្និសីទជាន់ខ្ពស់ទាក់ទិននានា។​ ក្នុងដំណើរទស្សនកិច្ច​​លើកនេះ លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន - ៣១ និងបណ្ដាសន្និសីទជាន់​ខ្ពស់អាស៊ាន+ ៣ (ជាមួយ៖ ចិន ជប៉ុន កូរ៉េខាងត្បូង) លើកទី ២០ សន្និសីទជាន់ខ្ពស់ អាស៊ាន+១ (ជាមួយដៃ​គូ​នីមួយៗ៖ ចិន ជប៉ុន កូរ៉េខាងត្បូងឥណ្ឌា អាមេរិក កាណាដា សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ) និងសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា (EAS) លើកទី ១២ នៅទីក្រុងម៉ានីល ហ្វីលីពីន ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ វិច្ឆិកា។

ក្នុងឱកាសនេះ លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ - ជប៉ុនលើកទី ៩ និងសន្និសីទថ្នាក់ដឹកនាំកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយនៅតំបន់ (RCEP)។ តាមការរំពឹងទុក ឯកសារចំនួន ៥៥ នឹងត្រូវបានចុះហត្ថលេខា និងអនុម័តនៅក្នុងសន្និសីទទាំងនេះ ហើយហ្វីលីពីននឹងចេញផ្សាយសេចក្តីប្រកាសថ្នាក់ប្រធានបណ្ដាសន្និសីទជាន់ខ្ពស់ចំនួន ៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top