• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ សមាគមន៍ជនចាស់ជរាបន្តជំរុញខ្លាំងការងារថែទាំជនចាស់ជរា

នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូដែលមកចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសរបស់សមាគមន៍ជនចាស់ជរាវៀតណាមលើកទី៤។ ថ្លែងនៅជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍរបស់ប្រជាជាតិវៀតណាម ជនចាស់ជរា មានការរួមវិភាគទាកដ៏ធំធេងជាច្រើននៅក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ។
 

លោកអគ្គលេខាបក្ស Nguyen Phu Trong ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូជនចាស់ជរា។ (រូបថត៖ VOV)


ប្រពៃណីដ៏ថ្លៃថ្នូររបស់ជនចាស់ជរាវៀតណាមបន្តត្រូវបានបក្សនិងលោកប្រធានហូជីមិញពង្រីកថែមទៀត។
ជាមួយនឹងគោលជំហរ គោលនយោបាយរបស់បក្សនិងរដ្ឋ ចាប់តាំងពីច្រើនឆ្នាំកន្លងមកនេះ ជនចាស់ជរាក្នុងប្រទេសទទួលបានការថែទាំកាន់តែប្រសើរឡើងៗ; ជនចាស់ជរាចំនួន៣លាននាក់ត្រូវបានបង្កើតសំណុំឯកសារតាមដានសុខភាព ខណៈដែល៤លាននាក់ទទួលបានការពិនិត្យសុខភាពតាមកាលកំណត់; ជនចាស់ជរាជាង៩៥%មានប័ណ្ណធានារ៉ាប់រងសុខភាព។ លើទូទាំងប្រទេសមានក្លឹបជនចាស់ជរាចំនួនជាង៧៧ពាន់ក្លឹបជាមួយនឹងសកម្មភាពវប្បធម៌ អក្សរសាស្ត្រ សិល្បៈ ហាត់ប្រាណ កីឡាយ៉ាងសម្បូរបែប ដោយទាក់ទាញការចូលរួមរបស់ជនចាស់ជរាជាង២,៥លាននាក់។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យសមាគមន៍ជនចាស់ជរា បន្តកសាងសមាគមន៍ឲ្យកាន់តែរឹងមាំលើគ្រប់ជ្រុងជ្រោយ បង្កើនការអភិវឌ្ឍសមាជិកសមាគមន៍; លើកកំពស់គុណភាពការងារ ជាពិសេសគឺសមាគមន៍ថ្នាក់មូលដ្ឋាន។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការងារសង្គមកិច្ច ពង្រីកខ្លឹមសារ វិធីសាស្ត្រ ទម្រង់ថែទាំជនចាស់ជរា; ខិតខំប្រឹងប្រែងដើម្បីឲ្យជនចាស់ជរាវៀតណាមរស់នៅប្រកបដោយសុខភាពល្អ សប្បាយរីករាយនិងសុភមង្គលនៅក្នុងគ្រួសារនិងសង្គម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ

អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសជប៉ុន នាថ្ងៃទី ២៣ ឧសភា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នៅទីក្រុងតូក្យូ។

Top