• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ វៀតណាមមានសមត្ថភាពយ៉ាងពេញលេញទទួលរៀបចំបណ្ដាព្រឹត្តិការណ៍អន្តរជាតិធំៗ


លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ TTXVN)

មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិនេះ បានបើកទ្វារបម្រើអ្នកយកព័ត៌មានប្រមាណ ៣០០០ នាក់ធ្វើសកម្មភាពដោយព្រមៗគ្នា ២៤ លើ ២៤ ម៉ោង ។"ដោយមានការត្រៀមរៀបចំយ៉ាងមត់ចត់អំពីពិធិការ ភ័ស្តុភារ សន្តិសុខ​ សុខាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយនាពេលកន្លងទៅបានសរឲ្យឃើញថាវៀតណាមមានសមត្ថភាពយ៉ាងពេញលេញទទួលរៀបចំបណ្ដាព្រឹត្តិការណ៍អន្តរជាតិធំៗ"។ នេះគឺជាការអះអាងរបស់លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម នាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ​។

លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ តាមរយៈការសង្កេតមើលនិងការវាយតម្លៃរបស់ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមបានអះអាងថា៖ មជ្ឈមណ្ឌលសារព័ត៌មានបម្រើកិច្ចប្រជុំនេះទទួលស្តង់ការអន្តរជាតិទំនើប ល្អឥតខ្ចោះ និងឆ្លើយតបបាននឹងតម្រូវការចាំចាប់របស់អ្នកយកព័ត៌មាន។ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងសម្ភារៈឧបករណ៍បច្ចេកទេសទំនើបបំផុតរបស់​វៀត​ណាមបានជួយឲ្យអ្នកយកព័ត៌មានជាតិនិងអន្តរជាតិអាចផ្សាយព័ត៌មានយ៉ាងគ្រប់គ្រាន់និងឆាប់រហ័សផងដែរ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top