• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម


 (រូបថត៖ quochoi.vn)

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ​ក្នុងរបៀបវារៈសម័យប្រជុំលើកទី៥​ រដ្ឋសភាវៀតណាមបានពិ​ភាក្សា ផ្ដល់​មតិ​ដល់​លទ្ធផល​ នៃការអនុវត្ត​ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គ​ម និ​ងថវិកា​រដ្ឋ​ឆ្នាំ២០១៧ ស្ថានភាព​អនុវត្តន៍​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និងថវិការដ្ឋចាប់​ពីដើមឆ្នាំ២០១​៨មក​។

សមាជិក​សភាភាគច្រើន បានវាយតំ​លៃខ្ពស់ចំពោះការប្រតិបត្តិសេដ្ឋកិច្ច​ របស់រដ្ឋាភិបាលនាពេ​លកន្លង​ទៅ ដោយ​ទទួល​បានលទ្ធផលគួរឲ្យក​ត់សម្គាល់​។ GDP ក្នុងឆ្នាំ២០១៧បានកើ​នឡើង​៦,៨១% ពិសេសគឺ G​DP ក្នុងត្រីមាស​ទី១ឆ្នាំ២០១៨ ក៏បានកើនឡើ​ង៧,៣៨% ដែលជាកម្រិតខ្ពស់បំផុត​ក្នុង​អំឡុង១០ឆ្នាំកន្លងម​ក។ សមាជិក​សភា Nguyen Thanh Xuan មណ្ឌល Ca​n Tho បានលើកមតិថា៖
​ 
“ខ្ញុំវាយតំលៃខ្ពស់ចំពោះរ​បាយការណ៍ដ៏ពេញលេញ​គ្រប់គ្រាន់ ជ្រាលជ្រៅនិងគួរ​ឲ្យបញ្ចុះបញ្ចូល​របស់​រដ្ឋាភិបាល​ស្ដីពី​​ស្ថានភាព​សេដ្ឋកិច្ចសង្គម​ឆ្នាំ២០១៧និងប៉ុន្មានខែ​ដើមឆ្នាំ​២០១៨ ក៏ដូច​ជាដំណោះ​ស្រាយ​សំរាប់​រយៈពេល​នៅ​សេសសល់​នៃឆ្នាំ២០១៨ផងដែរ។ អា​ចនិយាយបានថា គំនូរសេដ្ឋកិច្ចសង្គ​មឆ្នាំ២០១៧ និងដើមឆ្នាំ២​០១៨ បាន​បង្កើតឡើង​ជំនឿទុក​ចិត្តដ៏ធំធេង​ចំពោះ​យើង​ខ្ញុំនិង​អ្នក​បោះឆ្នោត​ទាំង​មូល​អំពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេសជា​តិ”។

រីឯសមាជិកា​សភា Vu Thi Luu Mai មណ្ឌលហាណូយបា​នឲ្យដឹងថា​៖​ “នាងខ្ញុំ​ក៏គាំទ្រចំពោះ​របាយការណ៍​របស់រដ្ឋាភិបាល​ដែរ។ ប៉ុន្តែរបា​យការណ៍នេះនឹងពេញលេញជាង ​ជាក់លាក់ជាង ប្រសិនបើបានបំ​ពេញ​បន្ថែម នូវការ​វាយតំលៃចំពោះ​ប្រសិទ្ធភាពនៃគោលន​យោបាយ ហើយនូវការលំបាក​សាកល្បង ក្នុង​ការរៀបចំ​អនុវត្តន៍​គោល​នយោបាយ​ផងដែរ។ នេះនឹងជាមូល​ដ្ឋានសំខាន់ ដើម្បីរដ្ឋ​សភាអាច​កំណត់​ទិស​ដៅនៅ​ពេល​កសាង​គោល​នយោបាយ”៕​​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top