• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងនគរបាលលោកនាយឧត្តសេនីយ៍ To Lam ទទួលជួបឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់


រដ្ឋមន្ត្រីក្រសួងនគរបាលលោកនាយឧត្តសេនីយ៍ To Lam ទទួលជួបឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ (រូបថត៖ cand.com.vn)
 

នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគរបាលលោកនាយឧត្តសេនីយ៍ To Lam បានទទួលជួបលោកស្រី Wendy Matthews ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម អញ្ជើញមកជំរាបលាក្នុងឱកាសលោកស្រីបានបញ្ចប់អាណត្តិបេសកកម្មការទូត។

នៅក្នុងជំនួបនេះ លោកនាយឧត្តសេនីយ៍ To Lam បានសង្កត់ធ្ងន់ថា ក្រសួងនរគបាលវៀត ណាមបានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់សមូហភាព ស្ថានទូត ជាពិសេសគឺរូបលោកស្រីឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកវិជ្ជមានជាច្រើនដល់ទំនាក់ទំនងទ្វេភាគី ក៏ដូចជារួមវិភាគទានក្នុងការកសាងទំនាក់ទំនងប្រកបដោយសុច្ឆន្ទៈ ប្រសិទ្ធភាពរវាងក្រសួងនគរបាលវៀតណាម និងទីភ្នាក់ងារប៉ូលីសនូវែលសេឡង់។ ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត Wendy Matthews បានអះអាងថាក្នុងតួនាទីថ្មីលោកស្រីនឹងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្រតិបត្តិនូវែលហ្សេឡង់ ជាមួយក្រសួងនគរបាលវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top