• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភារធារីអាមេរិកវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន

អ្នកការទូតអាមេរិករូបនេះបានវាយតម្លៃថា អាណត្តិប្រធានអាស៊ានឆ្នាំ ២០២០របស់វៀតណាមគឺជា “ឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិង ការតភ្ជាប់ក្នុងតំបន់”។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងនៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក។ (រូបថត៖ TTXVN)


ភារធារីអាមេរិកប្រចាំនៅអាស៊ានលោកស្រី Melissa A. Brown បាន អះអាងថា វ៉ាស៊ីនតោនវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងអំឡុងពេលពោរពេញទៅដោយការ លំបាកសាកល្បងដែលបង្កឡើងដោយជម្ងឺ Covid-19។

អ្នកការទូតអាមេរិករូបនេះបានវាយតម្លៃថា អាណត្តិប្រធានអាស៊ានឆ្នាំ ២០២០ របស់វៀតណាមគឺជា “ឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់ក្នុងតំបន់”។ លោកស្រី Melissa ចាត់ទុកថា អាស៊ានកំពុងបង្ហាញបាននូវប្រសិទ្ធភាពរបស់ខ្លួន នៅពេលដែលប្រទេសសមាជិកទាំងអស់បាន ឯកភាពគ្នាហើយមានសម្លេងរួមស្ដីពីបញ្ហាប្រឈមខាងសេដ្ឋកិច្ចនិងសន្តិ សុខក្នុងតំបន់។

លោកស្រីភារធារី Melissa សង្ឃឹមថា ក្រោមការដឹកនាំរបស់វៀត ណាមក្នុងឆ្នាំនេះអាស៊ាននឹងរួមគ្នាជំនះពុះពារលើបញ្ហាប្រឈមជាបន្ទាន់ក្នុងតំបន់ដូចជាសន្តិសុខនាវាចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម វិបត្តិមនុស្ស ធម៌ និងកិច្ចការពារសិទ្ធិរបស់ក្រុមមនុស្សងាយរងគ្រោះបំផុត៕

 

 តាម VOV5-​ វិទ្យុសម្លេងវៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top