• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-គុយបា

នាថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ បានរៀបចំពិធីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-គុយបា (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៦០ / ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០) និងខួបលើកទី ៣០ នៃការបង្កើតសមាគមមិត្តភាពវៀតណាម-គុយបា នៅទីក្រុងហូជីមិញ (១៩៩០-២០២០)។

លោក Vuong Duc Hoang Quan ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញប្រគល់ទង់ប្រពៃណីរបស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញដល់សមាគមមិត្តភាពវៀតណាម - គុយបា (រូបថត៖ vnanet.vn)



ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក សមាគមមិត្តភាពវៀតណាម - គុយបា នៅទីក្រុងហូជីមិញបានសហការជាមួយស្ថានអគ្គកុងស៊ុលគុយបាប្រចាំទីក្រុងហូជីមិញនិងសាខារបស់ខ្លួន ដើម្បីរៀបចំកម្មវិធីផ្លាស់ប្តូរជាច្រើនចូលរួមចំណែកលើកកម្ពស់ស្មារតីសាមគ្គីភាពរវាងវៀតណាមនិងគុយបា។

ថ្លែងនៅក្នុងពិធីនេះ លោកស្រី Indira Lopez Arguelles អគ្គកុងស៊ុលនៃសាធារណរដ្ឋគុយបាប្រចាំទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរតែងតែ​រួបរួមគ្នា ដោយ​មិនត្រឹមតែក្នុងការតស៊ូដើម្បីផលប្រយោជន៍ ឯករាជ្យភាពប៉ុណ្ណោះទេ ថែមទាំងក្នុងកិច្ចការកសាងសង្គមនិយមនាពេលបច្ចុប្បន្នទៀតផង។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹងកាន់តែខ្លាំងឡើងៗ លើវិស័យជាច្រើនដូចជា សំណង់ អប់រំ សុខាភិបាល កសិកម្ម និងការគ្រប់គ្រងរោគរាតត្បាតជាដើម។ល៕

តាមកាសែតកងទ័ពប្រជាជនអនឡាយ

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top