ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងពិធី
នៅក្នុងជំនួបនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខបានទទួលស្គាល់ចំពោះរាល់លទ្ធផល ដែលកម្លាំងនគរបាលវៀតណាម ទទួលបានក្នុងឆ្នាំ២០១៦។ ចំពោះស្ថានភាពពិភពលោកមានបម្រែបម្រួល ដូច្នេះប្រធានរដ្ឋមានសំណូមពរឲ្យកម្លាំងនគរបាលជ្រួតជ្រាបត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២ និងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស នគរបាលមជ្ឈឹម ជាពិសេសផ្តោតការយកចិត្តទុកដាក់ លើការលើកកំពស់គុណភាពព្យាករណ៍ ម្ចាស់ការធ្វើសេនាធិការយុទ្ធសាស្ត្រ និងដាក់ចេញបន្ទាន់គោល នយោបាយដំណោះស្រាយនិងវិធានការធានាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងស្ថានភាពស្មុគស្មាញ បម្រើការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Tran Dai Quang បានស្នើរឲ្យកម្លាំងនគរបាលប្រជាជន ពង្រីកកម្លាំងពលំកសាងយុទ្ធសាស្ត្រ សន្តិសុខប្រជាជន ដោយជឿជាក់លើប្រជាជនបង្កើតឡើង ផែនសាមគ្គី មួយព្រមទាំងបើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម