ផ្នែកតម្បាញកាត់ដេរវៀតណាមទាក់ទាញវិនិយោគិនកូរ៉េខាងត្បូង
នៅក្នុងពិធីបើកសម្ពោធន៍ ដាក់អោយដំណើការមជ្ឈមណ្ឌលជួយឧបត្ថម្ភ FTA កូរ៉េខាងត្បូង-វៀតណាម ប្រចាំនៅវៀតណាម និងសិក្ខាសាលា៖ FTA កូរ៉េខាងត្បូង-វៀតណាម ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ លោក Roh Inho អនុប្រធានសភាពាណិជ្ជកម្មនៃអគ្គកុងស៊ុលកូរ៉េខាងត្បូង ទទួលបន្ទុកតំបន់អាស៊ាន និងមហាសគរ បានអោយដឹងថា៖ បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មបានជះឪទ្ធិពលជាច្រើន ជំរុញការទាក់ទាញវិនិយោគពីអង្គភាពអាជីវកម្មកូរ៉េខាងត្បូងជាច្រើនចំពោះផ្នែកតម្បាញកាត់ដេរវៀតណាម។
ក្នុងក្របខ័ណ្ឌកម្មវិធីនេះ សភាពាណិជ្ជកម្ម អគ្គកុងស៊ុលកូរ៉េខាងត្បូង ប្រចាំនៅទីក្រុងហូជីមិញ បានចុះហត្ថលេខាសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ មណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ អំពីការបង្កលក្ខណះងាយស្រួល ក្នុងការផ្លាស់ប្តូរព័ត៍មាន ពាណិជ្ជកម្ម វិនិយោគ រវាងភាគីទាំងឡាយតាមនោះជំរុញសកម្មភាពនាំចេញ នាចូលរវាងវៀតណាមនិងកូរ៉េខាងត្បូង៕
តាម VOV5 – វិទ្យុសម្លេងវៀតណាម