• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអូទ្រីស៖ វៀតណាមគឺជាគំរូមួយក្នុងការប្រយុទ្ធប្រឆាំង COVID-19

នាថ្ងៃទី ២៤ ខែមេសា កាសែតស្តង់ដារអូទ្រីស បានចុះផ្សាយនូវអត្ថបទវិភាគមួយដែលមានចំណងជើងថា “គ្មានករណីស្លាប់ពីវីរុស Corona និងមានតែការឆ្លងថ្មីចំនួន ២ ក្នុងរយៈពេល ១១ ថ្ងៃប៉ុណ្ណោះ - វៀតណាមបានក្លាយជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19”។

អត្ថបទនេះបានសង្កត់ធ្ងន់ថា វៀតណាមត្រឹមតែជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយប្រភពកម្លាំងក៏បានកំហិតប៉ុណ្ណោះ ប៉ុន្តែបានទប់ស្កាត់ការផ្ទុះឡើង COVID-19 យ៉ាងមានប្រសិទ្ធិភាព តាម រយៈចំណាយសមរម្យនិងមិនចាំបាច់ប្រើបច្ចេកវិទ្យាព្យាបាលថ្លៃនោះឡើយ។

គិតត្រឹមថ្ងៃទី ១៥ ខែមេសារហូតមកដល់ពេលនេះ វៀតណាមមានតែករណីឆ្លងថ្មីចំនួន ២ នាក់ប៉ុណ្ណោះ។ អត្ថបទនេះ ក៏បានដកស្រង់នូវការវិភាគនិងការព្យាករណ៍មួយចំនួនថាខឿនសេដ្ឋកិច្ចដែលមានចំនួនប្រជាជន ៩៥ លាននាក់ ហើយផ្អែកលើការនាំចេញរបស់វៀតណាមនេះ នៅតែបង្ហាញសញ្ញារីកលូតលាស់និងរងការខូចខាតតិចដោយសារ COVID-19។ ទាំងនេះគឺជាលទ្ធផលដែលជាប្រាថ្នារបស់ប្រទេសជាច្រើនផងដែរ។

នៅចុងបញ្ចាប់ អត្ថបទនេះបានសន្និដ្ឋានថា គំរូនៃការប្រយុទ្ធប្រឆាំងនឹង COVID-19  របស់វៀតណាមសមនឹងប្រទេសនានារួមទាំងប្រទេសអភិវឌ្ឍន៍ដើម្បីសិក្សាក្នុងបរិបទនៃការរីករាល ដាលនៃ COVID-19 ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top