• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមនិងឡាវអញ្ជើញជួបពិភាក្សាការងារ

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវលោក Xaysomphone Phomvihane អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសទាំងពីរជួបពិភាក្សាការងារ (រូបថត៖ VOV)


នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ប្រធានរដ្ឋសភាឡាវ។ បន្ទាប់ពីពិធីស្វាគមន៍ ភាគីទាំងពីរបានដំណើរការជំនួបពិភាក្សាការងារ។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកប្រធានរដ្ឋសភាឡាវ គឺជាព្រឹត្តិការណ៍ដ៏សំខាន់និងមានអត្ថន័យបំផុត ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវនិយាយរួមនិងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក ឲ្យកាន់ តែស៊ីជម្រៅប្រកបដោយប្រសិទ្ធ ភាពជាងទៀត។

ប្រធានរដ្ឋសភាទាំងពីររូបបានយល់ឃើញថា ភាគីទាំងពីរចាំបាច់ត្រូវមានការវាយតម្លៃជាក់ស្តែងបន្ថែមទៀតអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់រដ្ឋសភាទាំងពីរនាពេលកន្លងមក ហើយពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ឈរលើមូលដ្ឋាននោះ ភាគីទាំងពីរនឹងធ្វើការពិចារណាលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីមួយជាមួយនឹងការធ្វើវិសោធនកម្ម និងបំពេញបន្ថែមឲ្យកាន់តែជាក់ស្តែងជាងទៀត។ 

ចំពោះទំនាក់ទំនងពហុភាគី ភាគីទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរសភាក្នុងតំបន់និងអន្តរជាតិ ដូចជាមហាសន្និបាតសហភាពអន្តរសភា (IPU) មហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA); វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) សហភាពសភាភាសាបារាំង (APF) ក៏ដូចជា សម្របសម្រួលនិងផ្លាស់ប្តូរគោលជំហរលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាទាំងពីររូបបានធ្វើជាសាក្សីក្នុងពិធីប្រគល់គ្រឿងបរិក្ខារពេទ្យដោយរដ្ឋសភាវៀតណាមជួយដល់រដ្ឋសភាឡាវសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ដែលមានតម្លៃ ១ លានដុល្លារអាមេរិក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top