ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរបំបេញទស្សនកិច្ចនៅឥណ្ឌា
នាវេលាម៉ោង១៦ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញមកដល់ព្រលានយន្តហោះយោធា Palam នៅទីក្រុងNew Delhi ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌា តាមការអញ្ជើញរបស់ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឥណ្ឌា លោក Mohamad Mamid Ansarin ប្រធានសភាជាន់ទាបសាធារណៈរដ្ឋឥណ្ឌា លោក Sumitra Mahajan។
នាយប់ថ្ងៃទី៨ធ្នូ នៅទីក្រុង New Delhi ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខនិងធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា។
នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងគោលនយោបាយមហាសាមគ្គីជាតិរបស់បក្ស រដ្ឋវៀតណាមគឺបង្កលក្ខណៈងាយស្រួលជានិច្ចចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស ស្ថិរភាពជីវភាពរស់នៅសម្របខ្លួនជាមួយសង្គមប្រទេសសាមី ពង្រឹងនិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិនិងឆ្ពោះទៅស្រុកកំណើត។
ប្រធានរដ្ឋសភាក៏បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ស្ថានទូតវៀតណាមប្រចាំនៅ New Delhi ក្នុងការជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងឥណ្ឌានិងវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម