• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Nganបញ្ចប់ប្រកបដោយជោគជ័យដំណើទស្សនកិច្ចនៅឡាវ-កម្ពុជានិងមីយ៉ាន់ម៉ា

នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈ​ប្រតិភូ​ជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់ទីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់
ម៉ា​​ (ចាប់ពីថ្ងៃទី២៥កញ្ញាដល់ថ្ងៃទី១តុលា)។ ​ដំណើរទស្សនកិច្ចនេះបានបើកចេញឱកាសសហបប្រតិបត្តិការថ្មីសម្រាប់ទំនាក់ទំនងការទូតរដ្ឋសភា​ ព្រមទាំងបង្កើនថែមទៀតនូវទំនាក់ ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីយោងតាមប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា លោក Nguyen Van Giau ថា ដំណើរទស្សនកិច្ចនៅឡាវរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជួយបង្កើនថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យយ៉ាងច្បាស់លាស់។លើគ្រប់វិស័យ។


ជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ

នៅកម្ពុជា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ នាពេលខាងមុខ។


ជួបសម្តែងការគួរសមប្រធានព្រឹទ្ធសភាកម្ពុជា

យោងតាមប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា លោក Nguyen Van Giau ថា ដំណើរទស្សនកិច្ចនៅឡាវរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជួយបង្កើនថែមទៀតនូវទំនាក់ទំនងមិត្តភាព​និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យយ៉ាងច្បាស់លាស់។


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា

នៅមីយ៉ាន់ម៉ាវិញ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានរួមចំណែកសកម្មចូលក្នុងជោគជ័យនៃមហា​សន្និបាត​អន្តរសភានៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣៧ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top