ព័ត៌មាន
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang មានប្រសាសន៍សំខាន់នៅសម័យពេញអង្គសន្ទនារវាងបណ្ដាថ្នាក់ដឹកនាំ APEC
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang មានប្រសាសន៍សំខាន់
នៅសម័យពេញអង្គសន្ទនារវាងបណ្ដាថ្នាក់ដឹកនាំ APEC
នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាមបានប្រារព្ធឡើងសម័យពេញអង្គការសន្ទនារវាងបណ្ដាថ្នាក់ដឹកនាំ APEC និងក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC (ABAC)។ តាងនាមខឿនសេដ្ឋកិច្ចប្រទេសម្ចាស់ផ្ទះ APEC ២០១៧ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានមានបទសន្ទរកថាសំខាន់នៅទីនេះ។ លោកបានអះអាងថា៖
«ខ្ញុំគិតថា៖ ការផ្តើមគំនិតរបស់លោកអ្នកនាងសុទ្ធតែជាក់ស្តែងណាស់។ បញ្ហានានាដែលសហគមន៍សហគ្រិនយកចិត្តទុកដាក់ ជាពិសេសគឺការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ការជំរុញលំហពាណិជ្ជកម្មនិងវិនិយោគសហគ្រាសខ្នាតមីក្រូតូចនិងមធ្យម ការអភិវឌ្ឍន៍លើគ្រប់វិស័យសន្តិសុខស្បៀងអាហារ ទស្សនៈវិស័យ APEC ក្រោយឆ្នាំ ២០២០ ក៏ជាបណ្ដាបញ្ហាដែលមជ្ឈដ្ឋានថ្នាក់ដឹកនាំ APEC កំពុងយកចិត្តទុកដាក់និងពិចារណា ដើម្បីស្វែងរកវិធានការនិងទិសដៅសមស្រប។»
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ការតភ្ជាប់សេដ្ឋកិច្ចសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគបានកំពុងនឹងបន្តជាអាទិភាពជួរមុខក្នុងកិច្ចសហប្រតិបត្តិការ APEC។
នាថ្ងៃដដែល ប្រធនរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម