• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចាកចេញពី​ទីក្រុង​ញូវយ៉ក (សហរដ្ឋអាមេរិក) វិលត្រឡប់មកមាតុប្រទេសវិញ

នារសៀលថ្ងៃទី ២៤ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចាកចេញពីទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) វិលត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកបដោយជោគជ័យនូវររាល់កម្មវិធីចូលរួមសម័យពិភាក្សាទូទៅកម្រិតខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៦ និងអនុវតុ្តន៍សកម្មភាពទ្វេភាគីមួយចំនួននៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកញ្ញា។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc  (រូបថត៖ TTXVN)


មុននេះ នាថ្ងៃទី ២៤ ខែ កញ្ញាដដែល ក្នុងក្របខ័ណ្ឌសនៃដំណើរទស្សនកិច្ចចូលរួមសម័យពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៦ នៅទីក្រុងញូវយ៉កនោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានជំនួបជាមួយប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ដែលបានជួយឧបត្ថម្ភវ៉ាក់សាំងជូនវៀតណាម រួមទាំងសំភារៈ បរិក្ខាពេទ្យចាំបាច់នានា ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យភាគីអាល្លឺម៉ង់បន្តយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលដល់ សហគមន៍ជនវៀតណាមនៅអាល្លឺម៉ោង ដើម្បីសម្របខ្លួនយ៉ាងស៊ីជម្រៅទៅក្នុងសង្គមអាល្លឺម៉ង់។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ហើយតាមនោះរូមចំណែករក្សាសន្តិភាព និងជំរុញការគោរពច្បាប់អន្តរជាតិ។

នាថ្ងៃដដែល លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញានក្ខ័ន្ធជាតិ ១១ កញ្ញា - សំណង់ឧទ្ទិសវិញ្ញានក្ខ័ន្ធដល់ជនរងគ្រោះនៃព្រឹត្តិការណ៍វាយប្រហារភេវរកម្មនៅអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅទី ក្រុងញូវយ៉កនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top