• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Tata


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Tata
ប្រចាំនៅវៀតណាម

នា​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ​មជ្ឈឹម​រណសិរ្សមាតុភូមិ​វៀត​ណាម​ លោក​ Nguyen Thien Nhan បានជួបសន្ទនា​ជាមួយលោក Indronil Sengupta អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Tata ( ឥណ្ឌា) ​ប្រចាំនៅវៀតណាមមកសម្ដែងការគួរសម។ ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan បានអះ​អាង​ថា​៖ បក្សរដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណះងាយ​ស្រួល​ និងបើកទ្វារទទួលវិនិយោគិនឥណ្ឌា។ លោក Nguyen Thien Nhan ក៏បានសម្ដែងគោលបំណងថា៖ នាពេលខាងមុខនេះសម្ព័ន្ធក្រុមហ៊ុន Tata បង្កើនសកម្មភាពនៅវៀតណាម។

ទន្ទឹមនឹងនោះ លោកក៏បានជឿជាក់ថា៖ កិច្ច​សហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុន Tata និងសហគ្រាសផ្សេង​ៗរបស់ឥណ្ឌា​​រួមជាមួយដៃគូវៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​ប្រទេសទាំងពីរ តាមនោះ​ បង្កើន​ទំនាក់ទំនងការទូតចីរភាពនិងយូរអង្វែង​រវាងប្រទេសទាំងពីរវៀតណាមនិងឥណ្ឌា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top