• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសអង់គ្លេសសំដែងការសោកសៅចំពោះការសោយទិវង្គត របស់ព្រះអង្គម្ចាស់ហ្វីលីព (Philip)

ព្រះអង្គម្ចាស់ហ្វីលីព - ស្វាមីរបស់ព្រះមហាក្សត្រី Elizabeth ទីពី ដែលបានសោយទិវង្គតនាព្រឹកថ្ងៃដដែល ក្នុងជន្មាយុ ៩៩ ព្រះវស្សា  (រូបថត៖ VNA)
 

ចាប់ពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ មានមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅវិមាន Windsor និងព្រះបរមរាជវាំង Buckingham ដើម្បីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធដល់ ព្រះអង្គម្ចាស់ហ្វីលីព - ស្វាមីរបស់ព្រះមហាក្សត្រី Elizabeth ទីពី ដែលបានសោយទិវង្គតនាព្រឹកថ្ងៃដដែល ក្នុងជន្មាយុ ៩៩ ព្រះវស្សា ទោះបីជាទទួលបានផ្តល់អនុសាសន៍ជាផ្លូវការថាមិនគួរឱ្យធ្វើដូច្នេះ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដោយ។

ព្រះបរមរាជវាំង និងអគាររដ្ឋាភិបាលទាំងអស់សុទ្ធតែបង្ហូតទង់ជាតិពាក់កណ្តាល។ ព្រះបរមរាជវាំងអង់គ្លេសបានបើកសៀវភីក្រាំងមាសមរណទុក្ខតាមប្រព័ន្ធអនឡាញនៅលើគេហទំព័រ ដើម្បីឱ្យប្រជាជនអាចចូលរួមរំលែកទុក្ខ ដោយស្នើឱ្យប្រជាជនបរិច្ចាគថវិកាសប្បុរសធម៌ ជំនួសឱ្យការមកដាក់កម្រងផ្កាមករំលឹកវិញ្ញាក្ខ័ន្ធដោយផ្ទាល់ផងដែរ។ ទន្ទឹមនឹងនេះថ្មាក់ដឹកនាំនៃប្រទេសជាច្រើននៅលើពិភពលោកចាប់ពី សហរដ្ឋអាមេរិក អឺរ៉ុប រហូតដល់ឥណ្ឌា កាណាដា អូស្រ្តាលី នូវែលសេឡង់ជាដើម ក៏បានសម្តែងនូវការសោកស្តាយនិងចូលរួមរំលែកទុក្ខដល់គ្រួសាររាជវង្ស និងប្រជាជនអង់គ្លេសអំពីការសោយទិវង្គត របស់ព្រះអង្គម្ចាស់ភីលីពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចអាមេរិកធ្វើអាជីវកម្មនៅវៀតណាម

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចអាមេរិកធ្វើអាជីវកម្មនៅវៀតណាម

នាព្រឹកថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយតំណាង សហគមន៍ធុរកិច្ចអាមេរិកដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។

Top