• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែកចូលរួមឧបត្ថម្ភមូលនិធិវ៉ាក់សាំងការពារកូវីដ ១៩

ទិដ្ឋភាពនៃពិធីប្រគល់ប្រាក់ឧបត្ថម្ភរបស់សមាគមជនវៀតណាមនៅឆែក ដើម្បីគាំទ្រដល់មូលនិធីវ៉ាក់សាំងការពារកូវីដ ១៩ (រូបថត៖ Kim Lan/VOV5)
 

នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេស - ក្រសួងការបរទេសវៀតណាម បានរៀបចំពិធីទទួលប្រាក់ឧបត្ថម្ភពីសហគមន៍វៀតណាមនៅសាធារណរដ្ឋឆែកដើម្បីគាំទ្រដល់មូលនិធិវ៉ាក់សាំងការពារកូវីដ ១៩។

នៅក្នុងពិធីនេះ បន្ទាប់ពីទទួលបានប្រាក់ចំនួន ៥០០ លានដុង ពីតំណាងសហគមន៍វៀតណាមនៅសាធារណរដ្ឋឆែក អនុរដ្ឋ មន្រ្តីនិងជាប្រធានគណៈកម្មាធិ ការជាតិទទួលបន្ទុក ជនវៀត ណាមនៅឯបរទេស លោក Pham Quang Hieu បានបង្ហាញនូវមនោសញ្ជេតនា ការរួមដំណើរ ក៏ដូចជាការចែក រំលែក របស់បងប្អូនវៀតណាមនៅសាធារណរដ្ឋឆែក៖ “ឆ្លើយ តបទៅនឹងការអំពាវនាវរបស់ រណសិរ្សមាតុភូមិ រដ្ឋាភិបាល ប្រជាជនវៀតណាមនៅជុំវិញពិភពលោកដែលមានសកម្មភាពជាក់ស្តែងឆ្ពោះទៅស្រុកកំណើត។ យើងមានអារម្មណ៍រំភើបចិត្តនិងកោតសរសើរចំពោះសកម្មភាពសប្បុរស ការស្រឡាញ់រាប់អានគ្នាទៅវិញទៅមករបស់បងប្អូនជនរួមជាតិ។ សកម្មភាពបន្ទាន់ដំបូងបង្អស់មួយគឺការអំពាវនាវឱ្យប្រជាជននៅទូទាំងពិភពលោក ដោយសមត្ថភាពរបស់ខ្លួន សូមឆ្ពោះទៅស្រុកកំណើត”។

ក្នុងឱកាសនេះ លោកអនុរដ្ឋមន្រ្តី Pham Quang Hieu ក៏បានថ្លែងអំណរគុណចំពោះ មជ្ឈឹមសមាគមជនវៀតណាមនៅសាធារណរដ្ឋឆែក និងសហភាពនារីវៀតណាមនៅសាធារណរដ្ឋឆែក ចំពោះការរួមចំណែកដ៏សំខាន់ក្នុងការឆ្លើយតបនិងគាំទ្រដល់សកម្មភាព ក្នុងប្រទេសនិយាយរួម និងការងាររបស់គណៈកម្មាធិការនិយាយដោយឡែក នាពេលកន្លងមក ក៏ដូចជា ចែករំលែកដោយស្មោះត្រង់ជាមួយការលំបាកដែលប្រជាជនបានជួបប្រទះដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយមានបំណងចង់ឲ្យបងប្អូនវៀតណាមនៅសាធារណរដ្ឋឆែក ស្ថិរភាពជីវភាពរស់នៅយ៉ាងឆាប់បំផុត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ ឱកាសសម្រាប់ពង្រីកពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអឺរ៉ុប

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ ឱកាសសម្រាប់ពង្រីកពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអឺរ៉ុប

បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) រួមមានប្រទេសន័រវេស ស្វីស អ៊ីស្លង់ និងលីចថេនស្តាញ នៅថ្ងៃទី១៨ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានវាយតម្លៃថា កិច្ចព្រមព្រៀងនេះមិនត្រឹមតែពង្រីកឱកាសពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីនានាក្នុងការធ្វើពិពិធកម្មទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើនសមត្ថភាពសម្របខ្លួនទៅនឹងការប្រែប្រួលពាណិជ្ជកម្មសកល​ទៀត​ផង។

Top