នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងកិច្ចប្រជុំ
ប្តេជ្ញាមិនទុកឲ្យស្ថានភាពផលប្រយោជន៍ ក្រុមមនុស្សមួយចំនួនគ្របដណ្តបទៅលើគោលនយោបាយ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអះអាងដូច្នេះនៅក្នុងសម័យប្រជុំរដ្ឋាភិបាលដោយប្រធានបទ ស្តីពីការកសាងច្បាប់នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ខ្លឹមសារនៃកិច្ច ប្រជុំនេះគឺសំដៅវាយតម្លៃនូវការកំណត់លំអិត ក្នុងឯកសារស្តីពីការប្រតិបត្តិច្បាប់ ដែល មានសុពលភាពចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ២០១៦។ លោក Nguyen Xuan Phuc មាន ប្រសាសន៍ថា៖
“ឈរលើស្មាតីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្ម ដែលក្នុងនោះ ប្តេជ្ញាលប់ចោលផលប្រយោជន៍ នៃក្រុមមនុស្សមួយចំនួនដែលគ្របដណ្តប់ គោលនយោបាយ។ ទន្ទឹមជាមួយគ្នានោះ មានការងារមួយចំនួន រដ្ឋដែលបានរដ្ឋគ្រប់ គ្រងដោយយន្តការគោលនយោបាយ ដើម្បីបង្កើតរបៀងគតិយុត្ត។ នេះជាការងារពិបាក ប៉ុន្តែស្មារតីគឺបង្ករលក្ខណៈងាយស្រួលសម្រាប់ប្រជាជន និងអង្គភាពអាជីវកម្មអភិវឌ្ឍន៍ផលិតកម្មធ្វើអាជីវកម្ម”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម