អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទលើកតំកើងជនចាស់ជរាឆ្នើមតំបន់ ពាយព្យ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Tuyen Quang នោះ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ ចំពោះការដែលមជ្ឈឹមសមាគមជនចាស់ជរាវៀតណាម មានសកម្មភាពលើកតំកើងជន ចាស់ជរាជាច្រើន ជាពិសេស លើកទឹកចិត្តឲ្យជនចាស់ ជរាវៀតណាមនិងតំបន់ ពាយព្យចូលរួមសកម្ម ទៅក្នុងបុព្វហេតុកសាងនិងការពារមាតុ ប្រទេស។
ប្រធានគណៈកម្មា ធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai ថ្លែងមតិក្នុងពិធី
លោកស្រី Truong Thi Mai បានអះអាងថា សន្និសីទមជ្ឈឹមលើកទី ៦កន្លងទៅ បានអនុម័តលើ សេចក្តីសម្រេចចិត្ត ស្តីពីការ “បង្កើនការងារថែទាំលើកកំពស់សុខភាពប្រជាជនក្នុង ស្ថានភាពថ្មី” ដោយគោលដៅខិតខំប្រឹងប្រែងបង្កើនអាយុសម្រាប់ជនវៀតណាម ដល់ឆ្នាំ២០៣០គ្រោង នឹងឡើងដល់អាយុ៧៥ផងដែរ៖
“ដើម្បីអនុវត្តគោលដៅនេះ រដ្ឋត្រូវផ្សព្វផ្សាយគោលនយោបាយជាច្រើន ដើម្បី ធានាឲ្យជនចាស់ជរាមិនត្រឹមតែអូសបន្លាយអាយុជីវិតឲ្យបានយូរប៉ុណ្ណោះទេ ថែមទាំងមាន ការរស់នៅប្រកបដោយកម្លាំងមាំមួន។ រួមជាមួយនឹងរាល់គោលនយោបាយចែទាំ សុខភាពនោះគឺបណ្តាគោលនយោបាយធានាសុខមាលភាពសង្គម ជួយឧបត្ថម្ភឲ្យ ជនចាស់ជរាសម្របខ្លួនជាមួយជីវភាពរស់នៅ មានទីពឹងនៅពេលអាយុកាន់តែខ្ពស់ ទៅ។ ជាពិសេស លើកកំពស់ការទទួលខុសត្រូវរបស់គ្រូសារនិងសហគមន៍ ចំពោះ ជនចាស់ជរាផងដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម