ព័ត៌មាន

បន្តពង្រីកនូវបញ្ញានិងកម្លាំងពលំរបស់ជនចាស់ជរាក្នុងការកសាងនិងការពារមាតុប្រទេស

អញ្ជើញថ្លែងមតិនៅក្នុងសន្និ​សីទ​លើកតំកើង​ជនចាស់ជរាឆ្នើម​តំបន់ ពាយព្យ ដែលប្រព្រឹត្តទៅនាព្រឹ​កថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៧ នៅទី​ក្រុង Tuyen Quang នោះ ប្រធានគណៈកម្មាធិការ​ចលនា​ប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានវាយ​តម្លៃ​ខ្ពស់ ចំពោះការដែលមជ្ឈឹមស​មាគមជន​ចាស់ជរា​វៀត​ណាម មាន​សកម្មភាព​លើក​តំកើង​ជន ចាស់ជរាជាច្រើ​ន ជាពិសេស លើកទឹកចិត្តឲ្យជនចាស់ ជរា​វៀតណាម​និងតំបន់ ពាយព្យ​ចូល​រួម​សកម្ម​ ទៅក្នុងបុព្វហេតុកសាងនិងកា​រពារមាតុ ប្រទេ​ស។​
 


 ប្រធានគណៈកម្មា ធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai ថ្លែងមតិក្នុងពិធី

លោកស្រី Truong Thi Mai បានអះអាងថា ស​ន្និសីទមជ្ឈឹមលើកទី ៦​កន្លងទៅ ​បានអនុម័តលើ សេចក្តី​សម្រេច​ចិត្ត​ ស្តីពី​ការ “បង្កើនការងារថែទាំលើកកំពស់សុខភាពប្រជាជ​នក្នុ​ង​ ស្ថានភាព​ថ្មី” ដោយ​គោលដៅខិត​ខំប្រឹង​ប្រែង​បង្កើន​អាយុសម្រាប់​ជនវៀត​ណាម ដល់ឆ្នាំ២០៣០គ្រោង​ នឹងឡើងដល់អាយុ៧៥ផងដែ​រ៖
 
“ដើម្បីអនុវត្តគោ​លដៅនេះ​ រដ្ឋត្រូវផ្សព្វផ្សាយ​គោលនយោបាយ​ជាច្រើន ដើម្បី ធានាឲ្យជន​ចាស់ជរា​មិន​ត្រឹម​តែ​អូស​បន្លាយ​អាយុជីវិត​ឲ្យបានយូរ​ប៉ុណ្ណោះទេ​ ថែមទាំងមាន ការរស់​នៅប្រកបដោយក​ម្លាំងមាំមួន​។ រួម​ជាមួយ​នឹង​រាល់គោល​នយោបាយចែ​ទាំ សុខ​ភាពនោះគឺបណ្តាគោលនយោបាយធានាសុខមា​លភាព​សង្គម ជួយ​ឧបត្ថម្ភ​ឲ្យ ​ជនចាស់ជរាសម្របខ្លួនជាមួយ​ជីវភាពរស់នៅ មានទីពឹងនៅពេលអាយុ​កាន់តែ​ខ្ពស់ ទៅ។ ជាពិសេស លើក​កំពស់ការទទួលខុសត្រូវរបស់គ្រូសារនិងស​ហគម​ន៍ ចំពោះ ជនចាស់ជរាផងដែរ”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top