• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“បទចំរៀងវីរភាពខែតុលា”បានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី១០០នៃបដិវត្តន៍ខែតុលារុស្ស៊ី


 រូបថតៈ ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

កម្មវិធីជួបប្រាស្រ័យ​សិល្បៈមានឈ្មោះថា “បទចំ​រៀងវីរភាពខែតុលា​” នឹង​ប្រព្រឹត្ត​ទៅនាយប់​ថ្ងៃទី១ ​ខែវិច្ឆិកា ឆ្នាំ​២០១៧​ នៅទីក្រុងហាណូយ ក្នុង​ឱកាសរំលឹក​ខួបលើកទី១០០នៃ បដិវត្តន៍​ខែតុលារុស្ស៊ី (១៩១៧-២០១៧)។
 
តាម​រយៈកម្មវិធីនេះ នឹងមានបទយកការ​ណ៍ពិសេសជាច្រើន​ត្រូ​វ​បាន​ដាក់បញ្ចាំង ដែល​ជួយ​ឲ្យអ្នក​ទស្សនា​អាច​មើល​ឃើញ​ជាទូទៅ ​អំពីបដិ​វត្ត​ន៍ខែតុលា ដំណើរ​ការមកដល់ទីតាំងប្រវត្តិ​សាស្ត្រ ​កន្លែងដែលប្រព្រឹត្ត​ទៅ ព្រឹត្តិការណ៍​បដិវត្តន៍​ខែតុលា។ ក៏ក្នុងជំនួបប្រាស្រ័យសិល្បៈនេះ​ អ្នកទស្សនានឹង​បាន ជួប​សំណេះសំណាល​ជាមួយ​សាក្សី​ពិសេស របស់រុស្ស៊ីនិងវៀតណាម ​ដែលសំ​ណេះ​សំណាល​អំពីបដិ​វត្តន៍ខែតុលា ​និង​អនុស្សា វរីយ៍​យ៉ាងជ្រាល​ជ្រៅអំពី​ទំនាក់ទំនង​មិត្ត​ភាពវៀត​ណាម - រុស្ស៊ី។ ក្រៅពី​នោះ ទស្សនិកជននឹងបា​នទស្សនា​ការសម្តែង​សិល្បៈ រាំ​របាំ​ប្រជាប្រិយ​ រុស្ស៊ី និង​របាំ Bale របស់់រុស្ស៊ី​ផងដែ​រ៕

 

តាម ​VOV5 – វិទ្យុសម្លេង​វៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top