• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតអង្គការសមាជិករដ្ឋសភាមិត្តភាពវៀតណាម ក្រុមសមាជិការដ្ឋសភា និងក្រុមសាមាជិករដ្ឋសភាវ័យក្មេង

នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភាវៀតណាម គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីការបង្កើតអង្គការសមាជិក រដ្ឋសភាមិត្តភាពវៀតណាម ក្រុមសមាជិការដ្ឋសភា និងក្រុមសាមាជិករដ្ឋសភាវ័យក្មេង។
 

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជូនសេចក្តីសម្រេចចិត្ត និងជូនកម្រងផ្កាអបអរសាទរអង្គការសមាជិករដ្ឋសភាមិត្តភាពវៀតណាម ក្រុមសមាជិការដ្ឋសភា និងក្រុមសាមាជិករដ្ឋសភាវ័យក្មេង (ប្រភព៖ quochoi.vn)


អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានលើកច្បាស់ថា៖ អង្គការសមាជិករដ្ឋសភាមិត្តភាពវៀតណាម និងក្រុមសមាជិករដ្ឋសភាមិត្តភាពចំនួន ៤៥ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និង សភានៃបណ្ដាប្រទេស កំណត់ឋានៈរបស់រដ្ឋសភាវៀតណាមក្នុងខឿនការទូតសភាអន្តរជាតិ ហើយតាមនោះជំរុញទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាព បង្កើនការយល់ដឹង និងទំនុកទុកចិត្តរវាងវៀតណាម និងប្រទេសនានា។ លោកប្រធានរដ្ឋសភាបានសម្តែងជំនឿជាក់ថា អង្គការសមាជិករដ្ឋសភាមិត្តភាពវៀតណាម និងក្រុមសមាជិករដ្ឋសភាមិត្តភាពនឹងដើរតួនាទីជាស្ពានតភ្ជាប់ដ៏សកម្មរវាងរដ្ឋសភាវៀតណាម និងសភានៃបណ្ដាប្រទេស។

ក្រុមសមាជិការដ្ឋសភា និងក្រុមសមាជិករដ្ឋសភាវ័យក្មេងគឺជាវេទិកាសម្រាប់សមាជិការដ្ឋសភា និងសមាជិករដ្ឋសភាវ័យក្មេងជួបប្រាស្រ័យទាក់ទងគ្នា ចែករំលែកបទពិសោធន៍ក្នុងដំណើរប្រតិបត្តិការរបស់រដ្ឋសភា ជាពិសេសគឺលើវិស័យសមភាពយេនឌ័រ និងគោលនយោបាយនានាសម្រាប់យុវជនវ័យក្មេង។ លោកប្រធានរដ្ឋសភាមានគោលបំណងថា ក្រុមសមាជិករដ្ឋសភាបន្តពង្រីកឬទ្ធានុភាព បញ្ញា ការទទួលខុសត្រូវ និងចូលរួមសកម្មភាពនានាយ៉ាងសកម្ម ដោយរួមវិភាគទានប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់រដ្ឋសភា និងកិច្ចការបរទេសរបស់រដ្ឋសភា ក៏ដូចជារួមចំណែកអនុវត្តន៍គោលមាគាកិច្ចការបរទេសរបស់បក្ស និងរដ្ឋប្រកបដោយជោគជ័យផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top