• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc រីករាយនឹងបុណ្យតេត Trung thu ជាមួយប្អូនៗកុមារនៅខេត្ត Quang Nam


 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រគល់អំណោយចំនួន ៣០០ ចំណែក ដល់កុមារដែលស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ប៉ុន្តែមានស្នាដៃល្អក្នុងការរៀនសូត្រ នៅស្រុក Dai Loc ខេត្ត Quang Nam 
 

នៅទីនេះ​ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្ស​និង​រដ្ឋ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យុវជន​ យុវជនជំទង់ ដោយមានគោលការណ៍ណែនាំជាក់លាក់ជាច្រើន។
 
រួមជាមួយ​ប​​រិយាកាសនៃបុណ្យតេត Trung thu (ពិធីបុណ្យសំពះព្រះខែ- បុណ្យព្រះច័ន្ទពេញបូណ៌មី) របស់ប្អូនៗ​កុមារ​ទូទាំង​ប្រទេស នារសៀលថ្ងៃទី ៨ ខែកញ្ញានេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលរួម​និង​អប​អរ​សាទរ បុណ្យតេត Trung thu ជាមួយកុមារនៅឃុំ Dai Minh ស្រុក Dai Loc ខេត្ត Quang Nam។ នេះជា​តំបន់​មួយ នៃខេត្ត Quang Nam ដែលប្អូនៗកុមារនៅតែប្រឈមនឹងការលំបាកជាច្រើន។
 
នៅទី​នេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្ស​និ​ង​រដ្ឋតែង​តែយក​ចិត្តទុក​ដាក់​ចំពោះ​យុវជន​ យុវជនជំទង់ ដោយមានគោលការណ៍ណែនាំជាក់លាក់ជាច្រើន។ លោកនាយករដ្ឋមន្រ្តី​បាន​ស្វាគមន៍​ខេត្ត Quang Nam ដែលបានរៀបចំអោយប្អូនៗកុមារនៅគ្រប់តំបន់ បានរីករាយជាមួយបុណ្យតេត Trung thu​ នេះ ជាពិសេសសម្រាប់ប្អូនៗដែលស្ថិតក្នុងស្ថានភាពលំបាក។
 
លោកនាយក​រដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងការសប្បាយរីករាយនៅពេលដែលខេត្ត Quang Nam បាន​រៀប​ចំ​យ៉ាងល្អសម្រាប់សិស្សទៅសាលារៀន សូម្បីតែនៅតំបន់ដាច់​ស្រយាល​និង​តំបន់​ដែល​រង​គ្រោះដោយ​គ្រោះ​មហន្ត​រាយ​ធម្មជាតិក៏ដោយ។
 
ក្នុងឱកាស​នេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រគល់អំណោយចំនួន ៣០០ ចំណែក ដល់កុមារ​ដែល​ស្ថិត​ក្នុងស្ថានភាពលំបាកខ្លាំង ប៉ុន្តែមានស្នាដៃល្អក្នុងការរៀនសូ​ត្រ ​នៅស្រុក Dai Loc ខេត្ត ​Quang Nam ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top