• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការលើកកំពស់ផលិតភាពពលកម្មជាតិ


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)
 

 នាព្រឹក​ថ្ងៃទី៧ ខែសីហា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួមបញ្ជាណែនាំនៅកិច្ចប្រជុំស្ដីពី ការលើកកំពស់ផលិតភាពពលកម្មជាតិ។
 
អញ្ជើញថ្លែង​សន្និដ្ឋាន លោក Nguyen Xuan Phuc បានចាត់ទុកថា ប្រសិន បើយកផលិតផលក្នុងស្រុកសរុប (GDP) ចែក​អោយចំនួនពលករក្នុងស្រុបសរុប នោះ គឺផលិតភាពពលកម្មរបស់វៀត ណាមនៅតែទាប។ តាមរបៀបគិត​នេះ ផលិតភាពពលកម្មរបស់វៀតណាមត្រឹមតែខ្ពស់ជាងឡាវ កម្ពុជា និង មីយ៉ាន់ម៉ា ក្នុងតំបន់​អាស៊ាន​តែ​ប៉ុណ្ណោះ។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា មានមូលហេតុ ជាច្រើនដែលបណ្ដាល​អោយ​ផលិត​ភាព​ទាប​យ៉ាង​ដូច្នេះ។
 
 “នាបច្ចុប្បន្ន​ ការធ្វើស្ថិតិតម្លៃ GDP របស់វៀតណាមនៅតែមានភាពខ្វះខាត ជាច្រើន។ ប្រសិនបើធ្វើ​ស្ថិតិបាន​ត្រឹម​ត្រូវ​គឺ GDP អាចកើនឡើង២៥,៤%បន្ថែម ទៀត។ ម្យ៉ាងវិញទៀត កសិកម្ម​នៅតែ​ស្រូប​យក​សមាមា​ត្រខ្ព​ស់ណា​ស់។​ នា បច្ចុប្បន្ន មានពលករចំនួន៣៧%ជាពលករកសិកម្ម។ ប៉ុន្តែនៅជប៉ុនឬអង់គ្លេស នោះគឺពលក​រកសិកម្ម​ត្រឹម​តែស្រូ​បយក២ដល់៣%តែប៉ុណ្ណោះ”​។
 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានលើកឡើងនូវភារកិច្ច សំខាន់ៗ​សំដៅ​លើក​កំព​ស់​ផលិត​ភាព​ពលកម្ម​អោយបា​នខ្លាំងក្លាថែមទៀត។ ក្នុងនោះ ភារកិច្ចចម្បងគឺជំរុញការកែទម្រង់របៀបរបប ដើម្បីអោយប្រភពធន​ធាន ទាំងអស់ រួមទាំងប្រភពធនធានមនុស្សអាចត្រូវបានចែក ចាយនិងប្រើប្រាស់ ប្រកប​ដោយប្រសិទ្ធភាពបំផុត។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីក៏បានស្នើ អោយបង្កើត​យន្ត​ការ​ខ្លាំង​គ្រប់​គ្រាន់​ដើម្បីទាក់ទាញមនុស្សមានទេពកោសល្យ ទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសគឺអ្នក​ជំនាញ​និង​និស្សិត​រៀន​សូត្រ​នៅ ឯបរទេស ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top