• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥០ជ័យជំនះ Dong Loc

  នាយប់ថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ​២០១៨ នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវចែក​ជាបី Dong Loc ស្រុក Can Loc ខេត្ត Ha Tinh សហការ​ជាមួយមជ្ឈឹម​សម្ព័ន្ធយុ​វជនកុម្មុយ និស្តហូជីមិញ រៀបចំពិធីរំលឹកខួបលើកទី៥​០ ជ័យជំនះ Dong Loc និង​កម្មវិធី សិល្បៈដោយប្រធានបទ “Don​g Loc៖ បទចម្រៀងជាអមតៈ”​។

 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិនៅពិធីរំលឹកខួបលើកទី៥០ ជ័យជំនះ Dong Loc (រូបថត៖ chinhphu.vn)

អញ្ជើញថ្លែងមតិ នៅពិធីនេះ នាយករដ្ឋមន្រ្តី​វៀតណាម​ លោក Nguyen Xuan Phuc បានអះអាងថា ជ័យជំនះ ​Dong Loc ​ជាជ័យជំនះរបស់សេច​ក្ដីស្នេហារ​ជាតិយ៉ាងខ្លៀវក្លា  និងឆ័ន្ទៈ ក្លាហានមោះមុត​របស់​ប្រជាជាតិ​វៀត​ណាម​​ដែលត្រូវបាន​ពូនជ្រុំក្នុងអំឡុងរាប់ ពាន់​ឆ្នាំ ជាជ័យជំនះ​របស់​ទង់​បដិវត្តន៍​តស៊ូ​ដណ្ដើម​ឯករាជ្យ​ជាតិ​ដោយ​ផ្សា​ភ្ជាប់​ ​នឹង​លទ្ធិសង្គមនិយម រប​ស់កម្លាំងផែនមហាសាមគ្គីជាតិទាំងមូលគួប​ផ្សំជាមួយ កម្លាំងស​ហសម័យ​របស់​​បក្សកុ​ម្មុយនិស្តវៀតណាមផងដែរ។ ​ពលីកម្មដ៏ខ្ពង់ខ្ពស់ របស់យុទ្ធជនពលីទាំងអ​ស់ ដើម្បីមាតុប្រទេសនោះ គឺមិ​ន​អា​ចត្រូវសាបសូនទៅ បានឡើយ​ក្នុងដួងចិត្ត​របស់​ប្រជាជន​វៀត​ណាម គ្រប់​រូបក៏​ដូច​ជាក្នុង​ប្រវត្តិសាស្ត្រ​វៀត​​ណាម​ដែរ​។

 
 ប្រជាជនយ៉ាងច្រើនកុះករមករំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលីនៅកេរ្តិ៍ដំណែលជាតិ Dong Loc (រូបថត៖ tienphong.vn) 

នាយករដ្ឋមន្រ្តីលោក​ Nguyen Xuan Phuc បានស្នើឲ្យក្រសួង ស្ថាប័​ន អង្គការ សហគ្រាស​និងប្រជាជន​ក្នុងទូទាំងប្រ​ទេសរួមដៃគ្នាថែទាំឲ្យបានល្អ​ថែម ទៀតជីវភាពរស់​នៅទាំងខាង​សម្ភារៈនិងស្មារតីរបស់គ្រួ​សារយុទ្ធជន​ជំងឺ យុទ្ធជន ពិការ យុទ្ធជ​នពលី អតីតយុទ្ធជន អតីតយុវជនស្ម័​គ្រចិត្ត និង​ជនមានគុណូបការៈ ចំពោះ​បដិវត្តន៍​។ លោកអញ្ជើញមានប្រសាស​ន៍ថា​៖

​“ប្រទេសយើងបានឆ្លងកាត់សង្គ្រាមប្រយុទ្ធ​ប្រឆាំងស ត្រូវឈ្លានពានជាច្រើនលើកច្រើនសារ​ហើយ​។ កុលបុត្រ​កុលធីតារ​វៀតណាម រាប់លាននាក់បានពលី ជីវិតដើម្បីកា​រពារមាតុប្រទេស។​ ដោយចង​ចាំជានិច្ច​នូវគុណូបការៈ​ដ៏ធំធេងនោះ ​របស់បណ្ដាវីរៈយុទ្ធជនពលី យុទ្ធជនពិ​ការ និងជនមានគុណូបការៈចំពោះបដិ​វត្តន៍ យើង​ត្រូវតែរស់នៅ​យ៉ាងម៉េចឲ្យបានសក្តិសមនឹងការលះប​ង់ និងពលីកម្មរបស់ ជំនាន់មុនៗ ត្រូវតែសាមគ្គីគ្នា ស្រុះចិ​ត្តគំនិត​ ប្ដេជ្ញាចិត្តកសា​ងមាតុប្រទេស វៀតណាម​ជាទីស្រឡាញ់​ឲ្យកាន់តែ​សម្បូររុង​រឿង​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ”​។

តាមគណៈគ្រប់​គ្រងកេរ្តិ៍ដំណែលប្រវតិ្តសាស្ត្រជាតិផ្លូវចែក​ជាបី Dong Loc ថា ចាប់ពីដើមឆ្នាំមក មា​នភ្ញៀវ​ប្រមាណ​២​សែននាក់ ក្នុងប៉ុន្មានថ្ងៃនេះជារៀង​រាល់ ថ្ងៃមានភ្ញៀវពី២ពាន់ដល់​៣ពាន់​នាក់ ពីគ្រប់​ទិសទី​លើ​ទូទាំង​​ពិភពលោក និងភ្ញៀវ ទេសចរអន្តរជាតិបាន​មកដល់កេរ្តិ៍ដំណែលដើម្បីអុជ​ធូប ដាក់​កម្រង​ផ្កានៅស្ដូប​រំលឹក​​ វិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជ​នពលី៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top