• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ចលនាប្រឡងប្រណាំងរួមចំណែកដល់ការសម្រេចលទ្ធផលគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិ


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសន្និសីទ

នារសៀលថ្ងៃទី ២៤ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងនិងលើកសរសើរមជ្ឈឹម បានធ្វើជាអធិបតីនៃកិច្ចប្រជុំក្រុមប្រឹក្សា ដោយសំដៅពិភាក្សាអំពីផែនការរៀបចំសន្និសីទបូកសរុបនិងលើកសរសើរគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំង“ប្រទេសជាតិទាំងមូលរួមដៃកសាងជនបទថ្មី” សម្រាប់ដំណាក់កាល ២០១១-២០២០ និងពិភាក្សាអំពីគំរោងរៀបចំមហាសន្និបាតប្រឡងប្រណាំង ស្នេហាជាតិទូទាំងប្រទេសលើកទី ១០។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី ១០ ក្រោមប្រធានបទ “សាមគ្គីភាព ការច្នៃប្រឌិត ចំណុចលោតផ្លោះ ការប្រឡងប្រណាំងកសាងនិងការពារមាតុប្រទេស” ជាសកម្មភាពចាំបាច់បំផុត ដែលបង្កើតអានុភាពក្នុងគ្រប់ស្រទាប់វណ្ណៈ មុននឹងការប្រព្រឹត្តទៅ មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣។

លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “លទ្ធផលគ្រប់ជ្រុងជ្រោយទាំងនោះ បានពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរដ្ឋ។ លទ្ធផលទាំងនេះក៏មានការរួមចំណែកយ៉ាងសំខាន់នៃចលនាប្រឡងប្រណាំងស្នេហាជាតិ ក្នុងនោះរួមមានចលនាប្រឡងប្រណាំងសម្រេចស្នាដៃ សំដៅអបអរខួបលើកទី ៥០ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ ក៏ដូចជាបូកសរុបរយៈពេល ៣ ឆ្នាំនៃការអនុវត្តសេចក្តីណែនាំលេខ ០៥ របស់ការិយាល័យនយោបាយ នីតិកាលទី XI ស្តីពី “បន្តលើកកម្ពស់ការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញ”។ សូមជម្រាបថា សារាចរលេខ ០៥ ត្រូវបានក្រសួងនិងទីភ្នាក់ងារក្នុងតំបន់ឆ្លើយតបយ៉ាងសកម្ម ដែលបង្កើតបរិយាកាសត្រេកត្រអាលរីករាលដាលពាសពេញផ្ទៃប្រទេស”។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រុមប្រឹក្សាប្រឡងប្រណាំងនិងសរសើរមជ្ឈឹមបន្តផ្លាស់ប្តូរការងារប្រឡងប្រណាំងនិងលើកសរសើរ ក៏ដូចជា ដាក់ចេញដំណោះស្រាយដើម្បីផ្លាស់ប្តូរចលនាប្រឡងប្រណាំងនិងលើកសរសើរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top