• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីជប៉ុននិងលោកស្រីភរិយាអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

លោក Suga Yoshihide ក៏ជានាយករដ្ឋមន្រ្តីជប៉ុនទីពីរជាបន្តបន្ទាប់ ដែលបានជ្រើសរើស វៀតណាមជាប្រទេសដើមដំបូង ដើម្បីមកបំពេញទស្សនកិច្ច ក្រោយពេលទទួលតំណែងផងដែរ។

នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide (រូបថត៖ AFP/TTXVN)


នារសៀលថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide និងលោកស្រីភរិយាបានចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide ក្រោយពីលោកបានទទួលតំណែងជានាយករដ្ឋមន្ត្រី។ លោក Suga Yoshihide ក៏ជានាយករដ្ឋមន្រ្តីជប៉ុនទីពីរជាបន្តបន្ទាប់ ដែលបានជ្រើសរើស វៀតណាមជាប្រទេសដើមដំបូង ដើម្បីមកបំពេញទស្សនកិច្ច ក្រោយពេលទទួលតំណែងផងដែរ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីលោក  Suga Yoshihide និងលោកស្រីភរិយាបានប្រព្រឹត្តិទៅ ក្នុងបរិបទ ដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយវៀតណាម - ជប៉ុនបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងខ្លាំងក្លាលើគ្រប់វិស័យ ជំនឿទុកចិត្តនយោបាយកាន់តែត្រូវបានពង្រឹង ហើយបណ្ដាដំណើរទស្សនកិច្ចនៅគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់រវាងប្រទេសទាំងពីរត្រូវបានថែរក្សាជាប្រចាំក្នុងក្រខ័ណ្ឌបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាផងដែរ៕   

តាម VOV5 - វិទ្យុសម្លេងវៀតណាម


វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top