• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមស្នើអោយជំនះពុះពារលើផលវិបាកដោយទឹកជំនន់នៅតំបន់ភូមិភាគកណ្ដាល


នាយករដ្ឋមន្ត្រីវៀតណាមស្នើអោយជំនះពុះពារលើផលវិបាកដោយទឹកជំនន់នៅតំបន់ភូមិភាគកណ្ដាល

នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc ទើប​នឹង​ចេញ​សារលិខិត​ស្ដីអំពី​ការ​ជំនះ​ពុះពារ​លើ​ផល​វិបាក​ដោយ​ភ្លៀង​ទឹក​ជំនន់ នៅ​ភូមិ​ភាគ​កណ្ដា​ល​វៀត​​ណាម និង​ទប់ទល់​បន្ទាន់​ជាមួយ​ខ្យល់​ព្យុះ Sarika។ ក្នុង​សារ​លិខិត​នេះបាន​លើកច្បាស់​ ថា​៖ នាបច្ចុប្បន្ន​ ខ្យល់ព្យុះ​ Sarika អាច​បកបោក​ទៅលើដី​គោក​វៀត​ណាម ក្នុង​រយ​ពេល​​២ថ្ងៃខាង​មុខ​នេះ។ ក្រៅពី​នោះ ខ្យល់ព្យុះមួយទៀតមានឈ្មោះអន្តរជាតិ​ហោះថា​ HAIMAកំពុង​កើត​មាន​ឡើង​នៅតំបន់​ខាង​លិច ប៉ាស៊ីហ្វីក ក៏កំពុងខ្លាំង​ឡើងៗ នឹង​អាច​មាន​ផលប៉ះពាល់​ផ្ទាល់​នៅ​តំបន់​សមុទ្រ​ខាង​កើត​។ ដើម្បី​កាត់បន្ថយ​ផលវិបាក​ដោយ​ខ្យល់​ព្យុះបង្ក​ឡើង​នេះ នាយក​រដ្ឋមន្ត្រី​បាន​ស្នើអោយ​បណ្ដា​ខេត្ត​ចាប់​ពីខេត្ត​ Nghe An ​ដល់​​ខេត្ត Thua Thien Hue (ភាគ​កណ្ដាល​វៀត​ណាម​) ត្រូវ​ជំនះ​ពុះពារ​លើផល​វិបាក​ដោយ​​ខ្យល់​ព្យុះកន្លង​ទៅ ប្រមូល​ផ្តុំស្វែងរក​មនុស្សបាត់​ខ្លួន ស្ដាផលិតកម្ម​ អាជីវកម្ម ឡើង​វិញ​។ បណ្ដា​គណៈ​កម្មាធិការ​បញ្ជាណែនាំ​មជ្ឈឹម​ ដល់​មូល​ដ្ឋាន ទទួលបន្ទុកអំពីការទ​ប់ទ​ល់ និង​ប្រឆាំង​គ្រោះធម្ម​ជាតិ ត្រូវ​តាម​ដាន​ស្ថាន​ភាព​ខ្យល់ព្យុះ​ ទឹក​ជំនន់​ និងជូន​ដំណឹង​អោយទាន់​ពេល​វេលា។

​ចំពោះការខូចខាតដោយខ្យល់ព្យុះ នៅខេត្ត Ha Tinh , Quang Binh គណៈកម្មា​ធិការ​អចិន្ត្រៃយ៍ គណៈ​កម្មា​ធិការ​​មជ្ឈឹម​រណសិរ្យមាតុភូមិវៀត​ណាម បាន​ជួយឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​មួយ​ពាន់​លាន​ដុង។ ក្រសួង​ឧស្សាហ​ពាណិជ្ជកម្ម ជួយ​ឧបត្ថម្ភ​ខេត្ត​ Ha Tinh, Quang Binh ទឹកប្រាក់​ចំនួន៧០០លាន​ដុង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top