• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាសហព័ន្ធមីក្រូនេស៊ី

នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាសហព័ន្ធមីក្រូនេស៊ី លោក Wesley W.Simina និង​គណៈ​ប្រតិភូជាន់ខ្ពស់រដ្ឋសភាមីក្រូនេស៊ីដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋ
សភាសហព័ន្ធមីក្រូនេស៊ី លោក Wesley W.Simina (រូបថតៈ VGP/Quang Hiếu)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើរឲ្យភាគីទាំងពីរ ជម្រុញការចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនសំដៅបង្កើតមូលដ្ឋានគតិយុត្ត និងពន្លឿនការវិនិយោគលើវិស័យសំ​ខាន់​​ៗ ដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍និងគមនាគមន៍ជាដើម។ នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យប្រទេសទាំងពីរបន្តគាំទ្រគ្នានៅបណ្តាវេទិកាអង្គការតំបន់និងពហុភាគីជាពិសេសគឺអង្គការសហប្រជាជាតិ។

ឈរលើស្នារតីនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងចង់ឲ្យមីក្រូនេស៊ីគាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០- ២០២១។

វាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃទំនាក់ទំនងរវាងមីក្រូនេស៊ីនិងវៀតណាម ប្រធានរដ្ឋសភាសហព័ន្ធមីក្រូនេស៊ីបានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការវិវឌ្ឍយ៉ាងល្អប្រសើរ។ ប្រទេសទាំងពីរមានសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំនិងអនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ នាពេលខាងមុខ ប្រធាន​រដ្ឋសភាសហព័ន្ធមីក្រូនេស៊ីមានបំណង បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ក្នុងនោះមានសកម្មភាពការទូតរដ្ឋសភា ជួបប្រាស្រ័យប្រជាជន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាអប់រំ អភិវឌ្ឍន៍​សេដ្ឋកិច្ចនិងពាណិជ្ជកម្មផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top