• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា ការបោះឆ្នោតសកលឆ្នាំ២០១៨នឹងប្រព្រឹត្តទៅ តាមផែនការ


 នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន (រូបថត៖ AFP/TTXVN)

តែប៉ុន្មានម៉ោងក្រោយ​ពីតុលាការ​កំពូលកម្ពុជា ចេញសាលក្រមស្ដីពីការរំ​លាយគណៈ​បក្សសង្គ្រោះជាតិ (CNRP) ប្រឆាំង​នោះ នាថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ​នាយករដ្ឋ​មន្រ្តីកម្ពុជា ​សម្ដេច ​តេជោ ហ៊ុន ​សែន មាន​ប្រសាសន៍​ថា ការ​បោះឆ្នោ​តសកលឆ្នាំ ២០​១៨ នៅតែប្រព្រឹត្តទៅតា​មផែ​នការ​។
 
ក្នុងសេចក្ដីប្រកាសផ្សាយលើ​ទូរទស្សន៍ សម្ដេច តេជោ ហ៊ុន​ សែនបានអំពាវនាវឲ្យមានការ​អត់ធ្មត់ ​ក្រោយពី CNRP ត្រូវ​រំលាយ ព្រមទាំងលើក​ច្បាស់ថា ការបោះឆ្នោតសកលនាពេលខា​ងមុខ នឹងបន្ត ប្រព្រឹត្ត​ទៅតាម​ធម្មតា​។ លោក​ក៏អះអាងទៀតថា សមាជិកនានា​នៃគណៈ​បក្ស CNRP មិនត្រូវ​បាន​ហាម​ឃាត់​ពីការ​ធ្វើ​សកម្មភាព​ខាង​នយោបាយ​ឡើយ ហើយអាច​បង្កើត​​គណៈបក្សថ្មី។
 
កម្ពុជាគ្រោងនឹងរៀប​ចំការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃ​ទី២៥ ខែកុម្ភៈ​ ឆ្នាំ២០១៨។ នេះជាការបោះឆ្នោត​ព្រឹទ្ធស​ភា​លើកទី៤​នៅប្រទេស​នេះ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top