• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាក់ដឹកនាំទីក្រុងហូជីមិញអុជធូបឧទ្ទិសវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Le Duc Anh


ថ្នាក់ដឹកនាំទីក្រុងហូជីមិញអុជធូបឧទ្ទិសវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋ លោក Le Duc Anh (រូបថត៖ plo.vn)
 

លោកនាយឧត្តមសេណីយ៍ Le Duc Anh កើតនៅថ្ងៃទី១ ខែធ្នូឆ្នាំ ១៩២០ នៅស្រុក Phu Vang ខេត្ត Thua Thien Hue។

ក្នុងឱកាសរំលឹកខួបលើកទី ១០០ ឆ្នាំ នៃថ្ងៃកំណើតរបស់លោកនាយឧត្តមសេនីយ៍ Le Duc Anh អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃ ១ ធ្នូ ១៩២០ - ថ្ងៃទី ១ ធ្នូ  ២០២០) នាព្រឹកថ្ងៃទី ១ ធ្នូ គណៈប្រតិភូទីក្រុង ហូជីមិញ បានរៀបចំពិធីអុជធូប ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធលោក Le Duc Anh  នៅឈាបនដ្ឋានទីក្រុង។  អញ្ជើញចូលរួមពិធីនេះ មានវត្តមានសមាជិកការិយាល័យនយោបាយ ប្រធានក្រុមសមាជិកសភាទីក្រុងហូជីមិញ លោក Nguyen Thien Nhan និងថ្នាក់ដឹកនាំមួយចំនួនទៀត។

សូមបញ្ជាក់ដែរថា លោកនាយឧត្តមសេណីយ៍ Le Duc Anh កើតនៅថ្ងៃទី ១ ខែធ្នូឆ្នាំ ១៩២០ នៅស្រុក Phu Vang ខេត្ត Thua Thien Hue។ លោកគឺជាឧត្តមសេនីយ៍មួយរូបដែលមានបទពិសោធន៍ជាច្រើន ជាថ្នាក់ដឹកនាំដែលមានទេពកោសល្យ អ្នកនយោបាយដ៏ចំណាន។ លោកបានចូលរួមវិភាគទានយ៉ាងសំខាន់ចំពោះបក្ស រដ្ឋ និងកងទ័ពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top