• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌាមានការអភិវឌ្ឍគួរឲ្យ​កត់សម្គាល់


 ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌាមានការអភិ វឌ្ឍគួរឲ្យកត់សម្គាល់

ធ្វើការឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មាន​មុន នឹងដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ សាធា​រណរដ្ឋឥណ្ឌា​ពីថ្ងៃទី២ដល់​ថ្ងៃទី​៤ ខែមិនា ឆ្នាំ២០១៨​ របស់ប្រធានរដ្ឋវៀត​ណា​​ម លោក Tran Da​i Quang នោះ ឯ​កអគ្គរដ្ឋ​ទូតវៀត​ណាម ប្រចាំនៅឥណ្ឌា​ លោក Ton Sinh Thanh បាន​ឲ្យដឹងថា​៖ ដំណើរទ​ស្សនកិច្ច​នៅឥណ្ឌាលើក​នេះបានសរ​ឲ្យឃើញ​ ការយ​កចិត្តទុកដាក់របស់ថ្នាក់ដឹក​នាំវៀតណាម ចំពោះការជម្រុញទំនាក់ទំន​ងជាមួយ​ ឥណ្ឌា។

ដំណើរ​ទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹក​នាំនៃប្រទេស​ទាំងពីរវាយ​តម្លៃនូវ​លទ្ធផល​សហប្រតិបត្តិការ​នាពេល​កន្លង​ទៅ កំណត់ទិសដៅ និង​ដាក់ចេញវិធានការ ដើម្បីជម្រុញ​ទំនាក់​ទំនង ដៃគូ​យុទ្ធសាស្ត្រ​យ៉ាងជ្រាល​ជ្រៅលើ​គ្រប់ជ្រុង​ជ្រោយនិង ជាក់ស្តែងជា​ង។ ជាពិសេ​ស បង្កើន​កិច្ចសហប្រតិ​បត្តិការ និង​ការជឿទុក​ចិត្ត​នយោបាយ​ គ្នាទៅ​វិញទៅមក និងបើកទូលាយកិ​ច្ចសហប្រ​តិបត្តិការ អំពីសេដ្ឋកិ​ច្ច ​វិនិយោគ និងជួប​ប្រាស្រ័យ​វប្បធម៌​ជាដើម​។
 
លោក Ton Sinh Tha​nh បានសង្កត់ធ្ងន់ថា នាប៉ុ​ន្មានឆ្នាំ​កន្លង​ទៅ ទំនាក់ទំនងដៃ​គូ យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​កាន់​តែអភិវឌ្ឍន៍យ៉ា​ងខ្លាំង​ក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ​នាពេលខាងមុខ យថាទ​ស្សន៍​សហប្រតិ បត្តិការ​រវាង​ប្រទេសទាំ​ង​ពី នឹងកាន់តែអភិវឌ្ឍន៍​ឡើងកម្រិតថ្មីទៀត ​ព្រោះ ប្រទេសទាំង​ពីរ មាន​ទំនុក​ចិត្ត​នយោបាយ​យ៉ាង​រឹងមាំដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top