• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញនិងសហភាពអឺរ៉ុបជម្រុញកិច្ចសហប្រតិបត្តិការ

នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លេខាគណៈកម្មាធិការទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអញ្ជើញជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) នៅវៀតណាម ដឹក​នាំ​ ដោយឯកអគ្គរដ្ឋទូត លោកស្រី Bruno Angelet ប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុបនៅវៀតណាម មកស្វែងរកឱកាសសហប្រតិបត្តិការ នាពេលខាងមុខ។

ទីក្រុងហូជីមិញនិងសហភាពអឺរ៉ុបជម្រុញកិច្ចសហប្រតិបត្តិការ   (រូបថតៈ Thanh Vũ/TTXVN)

នៅក្នុងជំនួបនេះ លោក Nguyen Thien Nhan មានបំណងថា EU នឹងជួយឧបត្ថម្ភទីក្រុងហូជីមិញ អនុវត្តប្រកបដោយជោគជ័យនូវសមិទ្ធិបច្ចេកទេស ៤.០ និងអភិវឌ្ឍន៍ស្វ័យប្រវត្តិកម្ម ដើម្បីប្រើប្រាស់លើបណ្តាវិស័យសេដ្ឋកិច្ច។ ក្រៅពីនោះ ទីក្រុងក៏មានបំណងសហប្រតិបត្តិការជាមួយ EU លើបណ្តាវិស័យទប់ទល់ជាមួយបម្រែ បម្រួលអាកាសធាតុ អប់រំ បណ្តុះបណ្តាល និងកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុជាដើម។

ចំពោះឯកអគ្គរដ្ឋទូត Bruno Angelet បានឲ្យដឹងថា លក្ខខ័ណ្ឌអំពីហិរញ្ញវត្ថុ ការ ប្រាក់ធនាគាមជ្ឈឹមគឺទាបណាស់ ប្រការនេះនឹងជម្រុញការអភិវឌ្ឍ។ ហើយវៀតណាមគប្បីឆ្លៀតយកឱកាសនេះពីសហភាពអឺរ៉ុប ដើម្បីការអភិវឌ្ឍរបស់ខ្លួន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top