• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញនិងសហគ្រាសបារាំងសហប្រតិបតិ្តការអភិវឌ្ឍន៍គមនាគមន៍ក្នុងទីក្រុង


អនុប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញ លោក Tran Vinh Tuyen
ផ្លាស់ប្ដូរជាមួយគណៈប្រតិភូសហគ្រាសបារាំង (រូបថត៖ TTXVN)

 

នារសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៨ លោក Tran Vinh Tuyen អនុប្រធានគណៈកម្មា ធិការប្រជាជនទីក្រុង​ហូជីមិញ​ ភាគខាងត្បូងវៀតណាម បានជួបធ្វើការជាមួយគណៈប្រតិភូសហគ្រាសបារាំងក្នុងវិស័យគមនាគមន៍និង​ផ្លូវដែកក្នុងទីក្រុង ដឹកនាំ ដោយលោក Vincent Floreani អគ្គកុងស៊ុលបារាំងប្រចាំទីក្រុងហូជីមិញ សំដៅ ផ្លាស់ប្ដូរ ស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅទីក្រុងហូជីមិញ។ វាយតំលៃខ្ពស់ចំពោះការយកចិត្តទុក​ដាក់​​ និងសុឆន្ទៈរបស់ក្រុមសហគ្រាសបារាំង លោក Tran Vinh Tuyen សង្ឃឹមថា ដំណើរទស្សនកិច្ចលើកនេះនឹង​បើក​ឱកាសសហប្រតិបត្តិការរវាងទីក្រុងជាមួយសហគ្រាសបារាំង ពិសេសគឺក្នុងវិស័យអភិវឌ្ឍន៍គមនាគមន៍ក្នុង​ទីក្រុង។

គណៈប្រតិភូសហគ្រាសបារាំងរួមមានតំណាងនៃក្រុមហ៊ុនធំៗចំនួន១៤នៃប្រទេសនេះក្នុងវិស័យគមនាគមន៍អះ​អាង​ថា ខ្លួនមានកម្រិតបច្ចេកទេស បច្ចេកវិទ្យា បទពិសោធន៍និងធនធានដ៏គ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍​គមនាគមន៍​ក្នុងក្រុង ហើយមានគោលបំណងចង់សហប្រតិបតិ្តការជាមួយទីក្រុងក្នុងគម្រោងការណ៍ផ្លូវដែក Metro៕​

តាម VOV5-វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្របខ្លួនក្នុងបរិយាកាសរួមទូទាំងប្រទេស ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ។

Top