• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញខិតខំប្រឹងប្រែងកាត់បន្ថយអត្រាអ្នកឆ្លងជំងឺកូវីដ ១៩ កម្រិតធ្ងន់

នារសៀលថ្ងៃទី ១៩ ខែកក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្ដាត់ជំងឺកូវីដ ១៩ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងបញ្ហាចាក់វ៉ាក់សាំង។

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam


ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានឲ្យដឹងថា នារយៈពេលកន្លងទៅ ទីក្រុងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ប៉ុន្តែត្រូវបន្តផ្ដោតសំខាន់លើការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ (F0) ក្នុងសហគមន៍ ដើម្បីធ្វើចត្តាឡីស័ក។ ទន្ទឹមនឹងនេះ ទីក្រុងក៏ត្រូវត្រៀមរៀបចំមណ្ឌលសម្រាកព្យាបាលសម្រាប់ F0 ក្នុងចំនួនដ៏ច្រើនផងដែរ។ ទាក់ទងនឹងការធ្វើតេស្តនៅទីក្រុងហូជីមិញនោះ ទីក្រុងត្រូវខិតខំប្រឹងប្រែងកាត់បន្ថយអត្រា F0 កម្រិតធ្ងន់។ ទន្ទឹមនឹងនេះទីក្រុងត្រូវត្រៀមខ្លួនជាស្រេចក្នុងបរិបទ ដែលចំនួន F0 បានបន្តកើនឡើង។

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលបានណែនាំដល់ក្រសួងសុខាភិបាលអនុវត្តជាបន្ទាន់នូវយន្តការបញ្ជាទិញសំភារៈ បរិក្ខាពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung)។

Top