• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាគ្រួសារអាស៊ានឆ្នាំ២០១៨នៅរដ្ឋធានីម៉ូស្គូនៃសហព័ន្ធរុស្ស៊ី

នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ស្ថានទូតវៀតណាមប្រចាំរុស្ស៊ីបានសហការជាមួយស្ថានទូត ប្រទេសអាស៊ានដទៃ រៀបចំសកម្មភាពជួបប្រាស្រ័យផ្នែកវប្បធម៌កីឡា-ម្ហូប អាហារ ដើម្បីអបអរសាទរ “ទិវាគ្រួសារអាស៊ានឆ្នាំ២០១៨” នៅទី​ក្រុង​ម៉ូស្គូ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ីលោក Ngo Duc Manh

ថ្លែងនៅពិធីប្រារព្ធ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ីលោក Ngo Duc Manh បានអះអាងថា ទិវាគ្រួសារអាស៊ានឆ្នាំ២០១៨នៅរុស្ស៊ីបានបង្កើតឱកាសសម្រាប់គ្រួសារកម្មាភិបាលការទូតទាំងអស់ខិតមកជិតគ្នាថែមទៀត ដើម្បី​ខឿនវប្បធម៌អាស៊ានមួយដែលពោរពេញទៅដោយអត្តសញ្ញា។ ឯកអគ្គរដ្ឋទូតលោក Ngo Duc Manh បានអោយដឹងថា៖

“នេះជាលើកដំបូងដែលទិវាគ្រួសារអាស៊ានត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌ពាណិជ្ជកម្មហាណូយ -ម៉ូស្គូ។ សកម្មភាពលេងកំសាន្តនិងជួបប្រា ស្រ័យក្នុងទិវាបុណ្យនេះមិនត្រឹមតែ រួមចំណែកបង្កើនការយល់ដឹងគ្នារវាងកម្មាភិបាលការទូតនៃប្រទេសអាស៊ានទាំង១០ប្រចាំនៅទីក្រុងម៉ូស្គូប៉ុណ្ណោះទេ ថែមទាំងពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជនក្នុងសហគមន៍អាស៊ានទៀតផង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top