នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ស្ថានទូតវៀតណាមប្រចាំរុស្ស៊ីបានសហការជាមួយស្ថានទូត ប្រទេសអាស៊ានដទៃ រៀបចំសកម្មភាពជួបប្រាស្រ័យផ្នែកវប្បធម៌កីឡា-ម្ហូប អាហារ ដើម្បីអបអរសាទរ “ទិវាគ្រួសារអាស៊ានឆ្នាំ២០១៨” នៅទីក្រុងម៉ូស្គូ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ីលោក Ngo Duc Manh
ថ្លែងនៅពិធីប្រារព្ធ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ីលោក Ngo Duc Manh បានអះអាងថា ទិវាគ្រួសារអាស៊ានឆ្នាំ២០១៨នៅរុស្ស៊ីបានបង្កើតឱកាសសម្រាប់គ្រួសារកម្មាភិបាលការទូតទាំងអស់ខិតមកជិតគ្នាថែមទៀត ដើម្បីខឿនវប្បធម៌អាស៊ានមួយដែលពោរពេញទៅដោយអត្តសញ្ញា។ ឯកអគ្គរដ្ឋទូតលោក Ngo Duc Manh បានអោយដឹងថា៖
“នេះជាលើកដំបូងដែលទិវាគ្រួសារអាស៊ានត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌ពាណិជ្ជកម្មហាណូយ -ម៉ូស្គូ។ សកម្មភាពលេងកំសាន្តនិងជួបប្រា ស្រ័យក្នុងទិវាបុណ្យនេះមិនត្រឹមតែ រួមចំណែកបង្កើនការយល់ដឹងគ្នារវាងកម្មាភិបាលការទូតនៃប្រទេសអាស៊ានទាំង១០ប្រចាំនៅទីក្រុងម៉ូស្គូប៉ុណ្ណោះទេ ថែមទាំងពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជនក្នុងសហគមន៍អាស៊ានទៀតផង”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម