• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំវៀតណាមផ្ញើរសារទូរលេខសាកសួរសុខទុក្ខទៅកាន់ថ្នាក់ដឹកនាំនិងប្រជាជនឥណ្ឌូនេស៊ី

 ទទួលបានព័ត៌មានថា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១៨ រលកយក្សស៊ូណាមីបានវាយប្រហារ នៅច្រកសមុទ្រ Sunda  ចន្លោះ​ខេត្ត Banten និងខេត្ត Lampung នៃប្រទេសឥណ្ឌូណេស៊ី ដែល​បណ្តា​ល​ឱ្យបាត់​បង់​មនុស្ស​ និង​ទ្រព្យ​សម្បត្តិ​យ៉ាង​ធ្ងន់​ធ្ងរ​នោះ នាថ្ងៃទី ២៣ ខែធ្នូ អគ្គលេខា​បក្ស ប្រធានរដ្ឋ លោក Nguy​en Phu​ Trong; នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​ លោក Nguyen Xuan Phuc បា​ន អញ្ជើញផ្ញើរសារទូរលេខ​សាកសួរ​សុខ​ទុក្ខ​ទៅកាន់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក​ Joko Widodo ។
 
ប្រធានរដ្ឋសភា ​លោកស្រី  Nguyen Thi Kim Ngan បានអញ្ជើញផ្ញើរសារទូរ លេខសាកសួរសុខ​ទុក្ខទៅកាន់​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​ប្រជា​​ជន​ឥណ្ឌូណេស៊ី Zulkifli ​Hasan ផងដែរ​។
 
ថ្នាក់​ដឹកនាំវៀតណាមបានចូលរួមរំលែកទុក្ ខយ៉ាងជ្រាល​ជ្រៅបំផុត​ជូន​ចំពោះ​ថ្នាក់​ដឹកនាំនិង​ប្រជាជន​ឥណ្ឌូណេស៊ី​ដែល​កំពុងប្រឈមមុខនឹងការបា​ត់បង់មនុស្សនិងទ្រព្យស​ម្បត្តិ  ដែលបណ្តាលមកពីគ្រោះមហន្ត​រាយ បន្ទាប់​​ពីរលកយក្ស​ស៊ូណាមីនៅ ខេត្ត  Sulawesi កាល​ពីខែកញ្ញាកន្លងទៅ​។ ថ្នាក់ដឹកនាំវៀត​ណាម​បាន​សម្តែង​នូវសាមគ្គីភាព​នឹងត្រៀម​ខ្លួនជាស្រេចចែករំលែកការលំបាក របស់ប្រជាជនវៀតណាមជាមួយប្រ​ជាជនឥណ្ឌូនេ​ស៊ី ព្រមទាំង​ជឿជាក់ថាប្រជាជន​ឥណ្ឌូនេស៊ីនឹង​ជំនះពុះពារលើផល​វិបាកភ្លាមៗរួម​ទាំង​ស្ថិរភាព​ជីវភាព​រស់នៅ​យ៉ាងឆាប់​បំផុត​។

ក្នុងថ្ងៃដ​ដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ក៏បានផ្ញើរ​សារទូរលេខ​សាកសួរសុខ​ទុក្ខចំពោះរ​ដ្ឋមន្ត្រីការបរទេសឥណ្ឌូនេ​ស៊ី លោក Retno Marsudi ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top