នាថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ នៅក្រុងហា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong ក្នុងឱកាសលោកនាយករដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋាភិបាលឡាវ មកវៀតណាមចូលរួមពិធីបុកសរុបនៃការបញ្ចប់គំរោង ការបង្កើននិងជួសជុលប្រព័ន្ធបង្គោលព្រំដែនវៀតណាម-ឡាវ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Truong Tan Sang បានស្រុះចិត្តគំនិតជាមួយនឹងមតិរបស់ នាយករដ្ឋមន្ត្រីឡាវ ស្តីពីដំណោះស្រាយកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព។
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយសមភាគីឡាវ
លោក Thongsing Thammavong
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong បានចាត់ទុកថា ការបង្កើននិងជួសជុលបង្គោលព្រំដែនរវាងប្រទេសទាំងពីរ នឹងជាមូលដ្ឋាន យូរអង្វែងសម្រាប់ការកសាងខ្សែព្រំដែនសន្តិភាពមិត្តភាពនិងសហប្រតិបត្តិការ។
មុននោះ ក្នុងជំនួបធ្វើការនាព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung និងសមភាគីឡាវ លោក Thongsing Thammavong បានឯកភាពផ្តោតការបញ្ជាណែនាំអនុវត្តប្រកបដោយ ប្រសិទ្ធិភាពនូវរាលកិច្ចព្រមព្រៀង ដែលទទួលបាននៅក្នុងកិច្ចប្រជុំលើកទី៣៨ នៃ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ដែលក្នុងនោះអាទិភាពអនុវត្ត ផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៦ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវដំណាក់កាល២០១៦-២០២០។ ភាគីទាំងពីរក៏ឯកភាពខំប្រឹងប្រែង នាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ឡើងដល់៣ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។ ភាគីទាំងពីរ បានឯកភាព បង្កើតសាមគ្គីភាពក្នុងអាស៊ាន ពង្រីកតួនាទីជាមជ្ឈមណ្ឌលនិងសម្លេងរួម របស់អាស៊ានលើបណ្តាបញ្ហាយុទ្ធសាស្ត្រ ក្នុងតំបន់ដែលក្នុងនោះមាន បញ្ហាសមុទ្រខាងកើតផង៕
តាមVOV5 - វិទ្យុសម្លេងវៀតណាម