ថៃបង្កើនសន្តិសុខនៅទីក្រុងធំបំផុតភាគខាងត្បូង (Image: VNA)
ចាប់ពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ សមត្ថកិច្ចថៃបានបង្កើនសន្តិសុខនៅទីក្រុង Hat Yai នៅខេត្ត Songkhla ភាគខាងត្បូងប្រទេសនេះ បន្ទាប់ពីពេលទទួលបានព័ត៌មានចារកម្ម អំពីលទ្ធភាពកើតមានឡើង ការវាយប្រហារភេរវកម្ម របស់មុខសញ្ញាឥស្លាមជ្រុលនិយម។ បណ្ដាកំលាំងសន្តិសុខរាវរកនិងបំផ្លាញគ្រាប់បែកមីនត្រូវបានដាក់ពង្រាយយាមល្បាត ក្នុងទូទាំងទីក្រុង។ ទីកន្លែងនានាដែលត្រូវបានប្រមូលផ្តុំពិនត្យមើលគឺមជ្ឈមណ្ឌលពាណិជ្ជកម្មនិងចរាចរសាធារណៈនៅទីក្រុង Hat Yai ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម