នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើថា "ត្រូវបំពេញល្អការងារពិនិត្យច្បាប់និងប្រឆាំងផលប្រយោជន៍ក្រុមក្នុងការតាក់តែងច្បាប់"
នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទទូទាំងប្រទេស សំដៅអនុវត្តការងារយុត្តិធម៌ក្នុងឆ្នាំ២០១៧។ នៅទីនេះ លោក Nguyen Xuan Phucបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលផ្នែកយុត្តិធម៌ទាំងមូលទទួល បានក្នុងឆ្នាំ២០១៦។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យផ្នែកយុត្តិធម៌ទាំងមូល គប្បីម្ចាស់ការថែមទៀត ក្នុងការចងក្រងនិងតាក់តែងច្បាប់។ ជាពិសេស ត្រូវម្ចាស់ការផ្តល់យោបល់ជូនរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី នូវដំណោះស្រាយថ្មីស្របទៅនឹងស្មារតី នៃសេចក្តីសម្រេចចិត្តនានា របស់បក្ស។ ក្នុងនោះ ផ្តោតលើការពិនិត្យឡើងវិញ សំណើរមួយចំនួនពាក់ ព័ន្ធនឹងគោលនយោបាយជួយឧបត្ថម្ភការចាប់ផ្តើមអាជីព បង្កើតបរិយាកាសងាយស្រួលសម្រាប់ អនុវត្តអាជីវកម្ម។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងយុត្តិធម៌ បំពេញល្អថែមទៀតការបង្កើតកម្មវិធីកសាងច្បាប់៖
“ខ្ញុំស្នើឲ្យផ្នែកយុត្តិធម៌ទាំងមូល គប្បីបំពេញល្អការងារត្រួតពិនិត្យ និងប្រឆាំងនឹងផលប្រយោជន៍ក្រុមក្នុងការកសាងយន្តការ។ យើងមិនអាចទទួលយកបាននូវឯកសារគតិយុត្តិ ដែលមិនបម្រើផលប្រយោជន៍សង្គមហើយគ្រាន់តែបម្រើផលប្រយោជន៍ ដោយឡែកសម្រាប់ក្រុមណាមួយនោះទេ។ ក្រសួងយុត្តិធម៌ត្រូវធ្វើជាគំរូ សម្រាប់ការងារនេះ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម