• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់បណ្ដាសហគ្រាសចាប់ផ្តើមអាជីពរបស់ជនវៀតណាមនៅអាមេរិកជាមួយវៀតណាម


តភ្ជាប់បណ្ដាសហគ្រាសចាប់ផ្តើមអាជីពរបស់ជនវៀតណាមនៅអាមេរិកជាមួយវៀតណាម

គណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេស) រួមសហការជាមួយគណៈ កម្មាធិការ​ប្រជាជនទីក្រុងហូជីមិញ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ បានរៀបចំ” វេទិកាតភ្ជាប់បណ្ដាសហគ្រាសចាប់ផ្តើម​អាជីពរបស់ជនវៀតណាមនៅអាមេរិកជាមួយវៀតណាម” នៅទីក្រុង San Francisco ។

ថ្លែងមតិនៅទីនេះ លោក Luong Thanh Nghi អនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានសង្កត់ធ្ងន់ថា៖ ការចាប់ផ្តើមអាជីពជានិន្នាការ១កំពុងអភិវឌ្ឍន៍ខ្លាំងក្លា សហគ្រាសវៀតណាមជាច្រើន​ នៅអាមេរិក បានទទួលជោគជ័យនិងមានគោលបំនងបើកទូលាយកិច្ចសហប្រតិបត្តិការ តភ្ជាប់ និងអភិវឌ្ឍន៍​។ លោកបានចាត់ទុកថា៖ នាពេលខាងមុខនេះ គណៈកម្មាធិការជាតិទទួលបន្ទុកបញ្ហាជនវៀតណាមនៅ​ឯបរទេស ចង់កសាងបណ្ដាញសហគ្រាសចាប់ផ្តើមអាជីពរបស់ជនវៀតណាមនៅអាមេរិក ជាមួយ​វៀត​ណាម​។​ ក្នុងខែមករា ឆ្នាំ២០១៨ វេទិកាដូច្នេះនឹងបានរៀបចំឡើងនៅទីក្រុងហូជីមិញសំដៅបន្តជំរុញការតភ្ជាប់រវាងសហគ្រាសជាតិនិងអន្តរជាតិ។

ថ្លែងមតិនៅទីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអះអាងថា៖ នេះជាឱកាសដ៏មានតំលៃមួយដើម្បីសហគ្រាសទីក្រុងហូជីមិញនិងអាមេរិកពិភាក្សាជាមួយគ្នាអំពីឱកាសវិនិយោគនិង​សហប្រតិបត្តិការពាណិជ្ជកម្មជាមួយគ្នាដែរ។

ក៏នៅទីនេះបណ្ដាដំណាងក៏បានចែករំលែកជោគជ័យរបស់ជនវៀតណាមនៅអាមេរិកជាពិសេសគឺក្នុងវិស័យ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងមូលនិធិវិនិយោគ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ខេត្ត​ក្វាងង៉ាយ និងតំបន់សេដ្ឋកិច្ច Dung Quat ត្រូវការផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកគំរូកំណើនបៃតងនិងសេដ្ឋកិច្ចវិលជុំ ដោយផ្តល់អាទិភាពដល់ការទាក់ទាញគម្រោង​បច្ចេកវិទ្យាខ្ពស់ និងស្និទ្ធស្នាលជាមួយបរិស្ថាន។

Top