• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រកបដោយជោគជ័យលើគ្រប់វិស័យ

ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីនិងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ របស់នាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc ប្រកបដោយជោគ ជ័យលើគ្រប់វិស័យ។

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hien Long

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung ក្នុងការឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវនៅសិង្ហបុរីនិងចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣២។

យោងតាមអនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung ថា តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិ ជាពិសេសគឺសន្តិសុខបណ្តាញ​អ៊ិនធើណែត​។ ភាគីទាំងពីរក៏បានចែករំលែកនូវគោលជំហរួមរបស់អាស៊ានអំពីសមុទ្រខាងកើត នោះគឺរក្សាសន្តិភាព ស្ថិរភាព សុវត្ថភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី គោរព​យ៉ាងពេញទំហឹងនូវដំណើរការការទូត ច្បាប់ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS)។ ទន្ទឹមជាមួយគ្នានោះ គាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធិភាព  សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចយ៉ាងឆាប់ៗ នូវក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធិភាព។ លោក Nguyen Quoc Dung បានឲ្យដឹងថា ចំណុចពិសេសនៃដំណើរទស្សនកិច្ចនេះគឺបង្កើតក្របខ័ណ្ឌតភ្ជាប់យ៉ាងស្អិតល្មួតរវាងរដ្ឋាភិបាលជាមួយ សហគ្រាសនិងរវាងសហគ្រាសជាមួយសហគ្រាសនៃប្រទេសទាំងពីរផងដែរ។

ថ្នាក់ដឹកនាំអាស៊ានដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២

ស្តីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ លោក Nguyen Quoc Dung បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកនេះ ស្ថានភាពនៅសមុទ្រខាងកើតនៅតែជាមួលបទដែលត្រូវបានអង្គប្រជុំផ្តោតការយកចិត្តទុកដាក់។ ថ្នាក់ដឹកនាំអាស៊ានទាំងអស់បានបន្តអះអាងថា ការរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើតគឺ ដើម្បីផលប្រយោជន៍និងការទទួលខុសត្រូវរួមរបស់ប្រទេសទាំងឡាយក្នុងតំបន់។ ស្តីពីការរួមចំណែករបស់គណៈប្រតិភូវៀតណាមនៅក្នុងកិច្ចប្រជុំ លោក Nguyen Quoc Dung បានលើកច្បាស់ថា គណៈប្រតិភូវៀត ណាមបានម្ចាស់ការចូលរួមរាល់ជំនួបពិភាក្សានិងចូលរួមមតិយ៉ាង សកម្មចំពោះការកសាងសំណុំឯកសារនៃកិច្ចប្រជុំផងដែរ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំអាស៊ានទាំងអស់ក៏ បានគាំទ្រនូវលទ្ធផលវិជ្ជមាននៃជំនួបកំពូលអន្តរកូរ៉េកាលពីថ្ងៃទី២៧ខែមេសា និងចាត់ទុកថា អាស៊ានគប្បីជម្រុញកិច្ចសហប្រតិបត្តិការកសាងជំនឿទុកទុកឈរលើមូលដ្ឋាននៃគោលជំហរនិងគោលការណ៍ដែលមានស្រាប់ស្តីពីបញ្ហាសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top